អង្គភាពសារព័ត៌មាន ពេញចិត្តមេឌា (Penh Chet Media) សូមជម្រាបជូនសាធារណជន និងស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា ពាក់ព័ន្ធនឹងសារសំឡេងរបស់លោក សែម បូរ៉ា ដែលត្រូវបាន «សមាគមសម្ព័ន្ធសេដ្ឋកិច្ចនិងរ៉ឺម៉កសន្តិភាព» យកទៅផ្សព្វផ្សាយ ដោយមានការរៀបរាប់ប៉ះពាល់ និងភ្ជាប់ឈ្មោះមកកាន់អង្គភាពយើងខ្ញុំនោះ អង្គភាពយើងខ្ញុំសូមបដិសេធទាំងស្រុង។
អង្គភាព ពេញចិត្តមេឌា សូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖
១. រាល់ខ្លឹមសារដែលបានលើកឡើងនៅក្នុងសារសំឡេងរបស់លោក សែម បូរ៉ា មិនមានការពាក់ព័ន្ធ ឬឆ្លុះបញ្ចាំងពីគោលជំហររបស់អង្គភាពយើងខ្ញុំឡើយ។
២. កន្លងមក អង្គភាពយើងខ្ញុំមិនដែលបានធ្វើការផ្សព្វផ្សាយព័ត៌មាន ឬចោទប្រកាន់ណាមួយ ពាក់ព័ន្ធនឹងវិវាទ/សំណុំរឿងរវាងប្រជាពលរដ្ឋ និងអាជ្ញាធរខណ្ឌចំការមន នោះឡើយ។
អាស្រ័យហេតុនេះ សូមសាធារណជន អាជ្ញាធរមានសមត្ថកិច្ច និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចៀសវាងការយល់ច្រឡំមកលើអង្គភាពយើងខ្ញុំ៕



