អភិបាលស្រុកអង្គរបូរី ដឹកនាំបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវត្រីពង

អភិបាលស្រុកអង្គរបូរី ដឹកនាំបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវត្រីពង

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងសមត្ថកិច្ច និងក្រុមការងារ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវត្រីពង ដើម្បីការពារ និងអភិរក្សធនធានជលផលនៅក្នុងមូលដ្ឋាន។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញ និងកាត់បំផ្លាញស្បៃមុង ព្រមទាំងឧបករណ៍នេសាទខុសច្បាប់មួយចំនួន ដែលអាចបង្កផលប៉ះពាល់ដល់ការបន្តពូជរបស់ត្រី និងធនធានជលផលធម្មជាតិ។

លោក កង អាណាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រកបរបរនេសាទទាំងអស់ ចូលរួមគោរពច្បាប់ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសក្នុងរដូវត្រីពង ដើម្បីរួមគ្នាថែរក្សា និងការពារធនធានជលផលឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ។

អាជ្ញាធរស្រុកអង្គរបូរីនឹងបន្តចុះត្រួតពិនិត្យ និងចាត់វិធានការចំពោះការនេសាទខុសច្បាប់ ដើម្បីធានាបាននូវការអភិរក្សធនធានជលផល និងស្ថិរភាពធនធានធម្មជាតិក្នុងមូលដ្ឋាន៕

img 20260808 110751 423 img 20260808 110215 234 img 20260808 110215 356 img 20260808 110215 190 img 20260808 110215 404

Scroll to Top