អភិបាលស្រុកកោះញែក ចុះលើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋរួមគ្នាកសាងផ្លូវសាមគ្គី

អភិបាលស្រុកកោះញែក ចុះលើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋរួមគ្នាកសាងផ្លូវសាមគ្គី

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក សី ទូច អភិបាលស្រុកកោះញែក បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកា ១លានរៀល ព្រមទាំងភេសជ្ជៈមួយចំនួន ជូនដល់ប្រជាពលរដ្ឋដែលកំពុងរួមដៃគ្នាកសាងផ្លូវឡើងច្រាំងអូរ (ផ្លូវសាមគ្គី) ឆ្លងទៅភូមិរវាក់ ឃុំរយ៉ ដើម្បីសម្រួលដល់ការធ្វើដំណើរក្នុងរដូវវស្សា។

លោកប្រធានភូមិរវាក់ បានឱ្យដឹងថា ភូមិរវាក់មានចម្ងាយប្រហែល ២០គីឡូម៉ែត្រពីទីរួមស្រុក ហើយតែងតែជួបការលំបាកខ្លាំងក្នុងការធ្វើដំណើចាប់ពីខែកក្កដា ដល់ខែតុលា។ កាយវិការ និងការយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់លោកអភិបាលស្រុក ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺជាកម្លាំងចិត្តយ៉ាងធំធេងសម្រាប់អ្នកភូមិ។

ក្នុងឱកាសនោះ លោកអភិបាលស្រុកក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ជូនចំពោះបងប្អូនប្រជាពលរដ្ឋផងដែរ។

ប្រជាពលរដ្ឋភូមិរវាក់ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត និងស្រុក ដែលតែងតែយកចិត្តទុកដាក់ និងជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា ព្រមទាំងបានជូនពរដល់ថ្នាក់ដឹកនាំឱ្យជួបតែសេចក្តីសុខ និងពុទ្ធពរទាំងបួនប្រការ៕

fb img 1784795085622 img 20260723 152944 389 img 20260723 152944 457 img 20260723 152944 685 img 20260723 152944 815 img 20260723 152944 435 img 20260723 152944 116 img 20260723 152944 391 img 20260723 152944 051 img 20260723 152944 192

Scroll to Top