គណៈប្រតិភូសវនកម្មផ្ទៃក្នុងអគ្គនាយកដ្ឋាន ចុះបើកសវនកម្មនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ពង្រឹងតម្លាភាព និងប្រសិទ្ធភាពការងារ

គណៈប្រតិភូសវនកម្មផ្ទៃក្នុងអគ្គនាយកដ្ឋាន ចុះបើកសវនកម្មនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ពង្រឹងតម្លាភាព និងប្រសិទ្ធភាពការងារ

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទី លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានដឹកនាំកម្លាំងនគរបាលនៃប៉ុស្តិ៍ រៀបចំពិធីទទួលស្វាគមន៍គណៈប្រតិភូក្រុមការងារសវនកម្មផ្ទៃក្នុងដែលអញ្ជើញចុះបំពេញបេសកកម្មការងារនៅអង្គភាព។

គណៈប្រតិភូក្រុមការងារសវនកម្មផ្ទៃក្នុង ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ មាស ចន្ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រួមជាមួយសហការីចំនួន ៥រូប បានអញ្ជើញបើកកិច្ចប្រជុំការងារសវនកម្មផ្ទៃក្នុងនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងអនុវត្តការងារសវនកម្មផ្ទៃក្នុង សម្រាប់ការបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយផ្តោតលើការពិនិត្យ វាយតម្លៃ និងពង្រឹងការអនុវត្តការងាររដ្ឋបាល ការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់ធនធាន និងការអនុវត្តតួនាទីភារកិច្ចរបស់អង្គភាព ឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស្របតាមបទប្បញ្ញត្តិជាធរមាន។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់អង្គភាពក្នុងការផ្តល់កិច្ចសហការយ៉ាងពេញលេញ ដើម្បីឱ្យដំណើរការសវនកម្មប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

ការចុះបំពេញការងាររបស់គណៈប្រតិភូសវនកម្មផ្ទៃក្នុងនាពេលនេះ គឺជាផ្នែកមួយនៃការពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង លើកកម្ពស់ប្រសិទ្ធភាពការងារ និងជំរុញការអនុវត្តតួនាទីភារកិច្ចរបស់កងកម្លាំងនគរបាលឱ្យកាន់តែមានគុណភាព ស្របតាមគោលនយោបាយកំណែទម្រង់ និងទិសដៅដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ៕

img 20260718 183102 532 img 20260718 183103 378 img 20260718 183102 916 img 20260718 183102 737 img 20260718 183102 554 img 20260718 183103 250 img 20260718 183103 217

 

Scroll to Top