ក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ចូលរួមរំលែកទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនគ្រួសារសពលោក លឹម ស៊ីដន

ក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ចូលរួមរំលែកទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនគ្រួសារសពលោក លឹម ស៊ីដន

ខេត្តកណ្តាល៖ ដោយអនុវត្តតាមការចង្អុលបង្ហាញពី ឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន, ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយ លោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ អញ្ជើញចូលរួមសម្តែងការគិតគូរ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពរបស់ លោក លឹម ស៊ីដន អនុប្រធានភូមិដើមគរ។

លោក លឹម ស៊ីដន បានទទួលមរណភាព នៅថ្ងៃសៅរ៍ ៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២:៥០ នាទីទៀបភ្លឺ ក្នុងជន្មាយុ ៦២ ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសដ៏សែនក្រៀមក្រំនោះ លោក ឡាក់ ម៉េងធី ក៏បាននាំយកថវិកាឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តមប្រធាន ឈឿន សុចិត្ត ចំនួន ២,២០០,០០០ រៀល ជូនដល់គ្រួសារសព ដើម្បីចូលរួមចំណែកក្នុងពិធីបុណ្យសពតាមប្រពៃណី។

តំណាងគ្រួសារសព បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធាន និងក្រុមការងារទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងជួយសម្រាលទុក្ខលំបាករបស់មន្ត្រីមូលដ្ឋានគ្រប់ពេលវេលា៕

img 20260718 122123 694 img 20260718 122123 082 img 20260718 122123 756 img 20260718 122123 696 img 20260718 122122 891

Scroll to Top