ខេត្តកំពង់ចាម ប្រារព្ធពិធីបើកការប្រកួតកីឡាមហាជន ពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

ខេត្តកំពង់ចាម ប្រារព្ធពិធីបើកការប្រកួតកីឡាមហាជន ពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖  ដើម្បីលើកស្ទួយវិស័យកីឡាដែលជាវិស័យស្នូល និងមានតួយ៉ាងសំខាន់ក្នុងការពង្រឹងសុខភាពទាំងផ្លូវកាយ ផ្លូវចិត្តឲ្យរឹងមាំ ការលើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ ក៏ដូចជាការលប់បំបាត់ការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងជាដើម នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាមហាជន ពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្នាក់ខេត្ត ឆ្នាំ២០២៦ ស្ថិតនៅពហុកីឡដ្ឋានបាលទះ សាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា កីឡាពិតជាបានរួមចំណែកដ៏សំខាន់ដល់ការពង្រឹងរាងកាយឱ្យមានភាពរឹងមាំ និងលើកកម្ពស់ និងជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាព ពលកម្ម និងសុខភាពល្អដែលជាទ្រព្យសម្បត្តិដ៏ប្រពៃ ការកសាងមូលធនមនុស្សសម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយភាពធន់ និងចីរភាព។

ស្ថិតនៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើរដល់ក្រុមកីឡាករ កីឡារនី យុវជន យុវនារី និងសិស្សានុសិស្សទាំងអស់យកពេលវេលាពីការសិក្សា ចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា ជៀសវាងការប្រើប្រាស់គ្រឿងញៀន លប់បំបាត់ក្មេងទំនើង និងអំពើអបាយមុខទាំងឡាយ ដើម្បីរក្សាបាននូវភាព សុខដុមរមនា ដល់ប្រជាជាតិទាំងមូល៕

img 20260710 190351 140 img 20260710 190351 347 img 20260710 190350 529 img 20260710 190351 367 img 20260710 190351 361 img 20260710 190350 759 img 20260710 190351 102 img 20260710 190351 046 img 20260710 190350 711 img 20260710 190351 202 img 20260710 190357 581 img 20260710 190357 713 img 20260710 190358 112 img 20260710 190358 285 img 20260710 190357 714 img 20260710 190357 872 img 20260710 190358 191 img 20260710 190358 376 img 20260710 190357 654 img 20260710 190829 728 picsart 26 07 10 19 06 26 725 img 20260710 190829 658 img 20260710 190829 614 img 20260710 190829 488 img 20260710 190829 931 img 20260710 190830 037 img 20260710 190829 713 img 20260710 190829 490 img 20260710 190829 563 img 20260710 190830 301 img 20260710 190358 372

Scroll to Top