អាជ្ញាធរស្រុកកោះញែក លើកផ្ទាំងប៉ាណូស្វាគមន៍ និងដំឡើងសូឡាបំភ្លឺតាមដងផ្លូវ បង្កើនសោភ័ណភាព

អាជ្ញាធរស្រុកកោះញែក លើកផ្ទាំងប៉ាណូស្វាគមន៍ និងដំឡើងសូឡាបំភ្លឺតាមដងផ្លូវ បង្កើនសោភ័ណភាព

ខេត្តមណ្ឌលគិរី៖ លោក សី ទូច អភិបាលស្រុកកោះញែក កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីពាក់ព័ន្ធ រៀបចំដាក់ផ្ទាំងប៉ាណូ «ស្រុកកោះញែក សូមស្វាគមន៍» នៅតាមបណ្តោយផ្លូវជាតិលេខ៧៦ ត្រង់ចំណុចព្រំប្រទល់រវាងស្រុកកោះញែក និងស្រុកពេជ្រាដា ដើម្បីបង្ហាញអត្តសញ្ញាណ និងសក្តានុពលរបស់ស្រុក ព្រមទាំងបង្កើនសោភ័ណភាពតាមដងផ្លូវ។

ផ្ទាំងប៉ាណូនេះ បង្ហាញពីសក្តានុពលសំខាន់ៗរបស់ស្រុកកោះញែក ដូចជា វិស័យកសិកម្ម ជាពិសេសការផលិតស្រូវ ព្រមទាំងធនធានធម្មជាតិ និងសត្វព្រៃកម្រមានជាច្រើនប្រភេទ។

ជាមួយគ្នានេះ អាជ្ញាធរស្រុកក៏បានដំឡើងបង្គោលសូឡាបំភ្លឺតាមដងផ្លូវ ដើម្បីបង្កើនសុវត្ថិភាព និងផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរនាពេលយប់។ លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមថែរក្សាសមិទ្ធផលទាំងនេះ និងរួមគ្នារក្សាបរិស្ថានឱ្យស្អាតផងដែរ៕

img 20260610 114212 456 img 20260610 114212 713 img 20260610 114212 228 img 20260610 114212 646 img 20260610 114212 323

Scroll to Top