សាខាកាកបាទក្រហមខេត្តកំពង់ចាម ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា

សាខាកាកបាទក្រហមខេត្តកំពង់ចាម ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០យាងចូល៩១ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល , ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលកម្មវិធីប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានថ្លែងថា នាឱកាសដ៏មហានក្ខត្តឬក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នាថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំ ក្នុងនាមគណៈកិត្តិយស សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា មន្ត្រីប្រតិបត្តិ យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ទូទាំងខេត្តកំពង់ចាម សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្វសាធុការពរ បវរសួស្តី សិរីវឌ្ឍនា ជយា មហាប្រសើរ សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ និងមានព្រះជន្មទីឃាយឺនយូរជាងរយព្រះវស្សាដើម្បីព្រះអង្គគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គជ្រកកោន បានក្តីសុខក្សេមក្សាន្ត ជានិច្ចនិរន្តរ៍ តរៀងទៅ ។

ក្នុងអភិមង្គលដ៏វិសេសថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ ទាំងអស់គ្នា សូមអភិវន្ទន៍លំអោនកាយ សម្ដែងនូវកត្តញ្ញូតាធម៌ដ៏ស្មោះស្ម័គ្របំផុត ចំពោះព្រះគុណូបការៈដ៏ឧត្តុងឧត្តម និងព្រះហឫទ័យសណ្ដោសប្រណី ប្រកបដោយ

ព្រះព្រហ្មវិហារធម៌ របស់ព្រះអង្គ ដោយបានលះបង់ព្រះកាយពល បញ្ញាញាណ ព្រមទាំងព្រះរាជទ្រព្យផ្ទាល់ របស់ទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាគ្រប់ពេលវេលា បម្រើឧត្តមប្រយោជន៍ជាតិ ទាំងក្នុងវិស័យព្រះពុទ្ធសាសនា សង្គមកិច្ច សុខុមាលភាព និងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួន ដល់សុខទុក្ខរបស់ប្រជារាស្ត្រជាកូន ចៅ ចៅទួត របស់ព្រះអង្គ ក្រោមដំបូលនៃសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ។

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបង្គំអញ្ជលី បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជៈបារមីនៃវត្ថុសក្កិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះបារមីនៃដួងព្រះវិញ្ញាណក្ខ័ន្ធ អតីតព្រះមហាក្សត្រព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គ ពិសេសព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបរមរតនកោដិ សូមទ្រង់ព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

img 20260608 152649 938 img 20260608 152649 508 img 20260608 152649 673 img 20260608 152649 192 img 20260608 152650 001 img 20260608 152649 992 img 20260608 152702 413 img 20260608 152701 679 img 20260608 152701 892 img 20260608 152650 059 img 20260608 152649 993 img 20260608 152649 984 img 20260608 152701 861 img 20260608 152701 975 img 20260608 152701 607 img 20260608 152701 859 img 20260608 152702 141 img 20260608 152713 840 img 20260608 152714 434 img 20260608 152713 621 img 20260608 152714 367 img 20260608 152713 667 img 20260608 152713 467 img 20260608 152714 144 img 20260608 152713 886 img 20260608 152713 879 img 20260608 152714 383 img 20260608 152701 987

Scroll to Top