ខេត្តតាកែវ៖ លោកជា បូរិត គ្មានមុខរបរពិតប្រាកដនិងពូកែអារឿងធ្វើនំអត់ម្សៅហើយ ល្បីល្បាញរឿងកាប់ដើមអាកាស្យាលោកបណ្ឌិតម៉ុង រិទ្ធី ដែលលោកខំដាំតាំងពីឆ្នាំ១៩៩០ បន្ទាប់មកក៏ល្បីរឿងកាយដីថ្មភ្នំ ក្នុងតំបន់អប្សរាក្នុងរមណីយដ្ឋានភ្នំជីសូរ យកធ្វើកម្មសិទ្ធធ្វើអោយមេឃុំស្លាឈឺក្បាលមិនបាត់ ឥឡូវស្រាប់តែមកល្បីដោយស្រ្តីម្នាក់ សរសេរបកអាក្រាតក្នុងអាខោនហ្វេសបុកផ្ទាល់ខ្លូនឈ្មោះJe mey ថាចង់ល្បីមែនជា បូរិត អ្នកដឹងបានដឹង អារឿងខុសច្បាប់ជំនួញ@highlightជំពាក់លុយគ្រប់ខេត្តគ្រប់តំបន់។
គួរំលឹកថា៖លោកជាបូ រឹត កាយដីថ្មរបស់អាជ្ញាធរអប្សរារមនីយដ្ឋានភ្នំជីសូរ យកធ្វើជាកម្មសិទ្ធខណៈមន្ទីរវប្បធម៌ខេត្តតាកែវ និងចៅហ្វាយស្រុកសំរោងស្ងាត់ស្ងៀម
ពិតជាល្បីល្បាញមិនចេះចប់មិនចេះហើយមែន លោកជា បូរិត អស់ពីរឿងលួចកាប់ដើមអាកាស្យាលោកបណ្ឌិតម៉ុង រឹទ្ធី យកលក់អស់ ឥឡូវបែរជាមកលួចកាយដីថ្មរបស់អប្សរារមនីយដ្ឋានភ្នំជាសូរ ធ្វើជាកម្មសិទ្ធថែមទៀត។
មហាជនបាននាំគ្នាលើកឡើងថា តើលោកជាបូ រិត ជានណា ហេតុអ្វីក៏មានឥទ្ធិពលខ្លាំងម្ល៉េះ បានជាហ៊ានអោយគ្រឿងចក្រឈ្មោះពូ អ៊ន កាយដីថ្មរបស់អាជ្ញាធរអប្សរាស្ថិតនៅរមនីយដ្ឋានភ្នំជីសូរ កសាងសំណង់ធ្វើកម្មសិទ្ធផ្ទាល់ខ្លូន ដោយគ្មានកោតញញើតផ្លូវច្បាប់បន្តិចសោះ។
ប្រភពដដែលបានអោយដឹងទៀតថា លោកជា បូរិតបានអោយក្រុមគ្រឿងចក្រឈ្មោះពូ អ៊ន កាយដីថ្មយកចេញពីភ្នំ ស្ថិតនៅចំនុចភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង ដើម្បីពង្រាបអោយស្មើ ធ្វើជាដីប្លង់លំនៅដ្ឋាន និងបានជួលក្រុមជាងសំណង់មកកសាងបណ្ដើរៗតាមផែការដែលបានគ្រោងទុក។
ពាក់ពន្ធ័ករណីខាងលើលោកឃឹម ហ៊ុល មេឃុំស្លាបានអោយដឹងថា លោកពិតជាពិបាកនិយាយគ្នាណាស់ជាមួយលោកជា បូរិតនឹងណាស់ មិនដឹងជាលោកអាងខ្នងណានៅពីក្រោយនោះទេ រឿងកាយដីថ្មរបស់អាជ្ញាធរអប្សរា គឺលោកជា បូរិតនិងអ្នកអោយគេកាយពិតមែន ក្រោយកាយបានដីរាបស្មើហើយ ក៏មិនដឹងគេចង់សង់ស្អីទេ។
លោកមេឃុំបន្តទៀតថា លោកបានអោយលោកជា បូរិតយកឯកសាពាក់ពន្ធ័ផ្លូវច្បាប់មកអោយ អាជ្ញាធរមូលដ្ឋានបានមើល ក្រែងលោកបានងាយស្រួលបកស្រាយប្រាប់ពលរដ្ឋ ក៏ដូចអ្នកកាសែត និងអង្គកាសង្គមស៊ីវិល កុំអោយយល់ច្រឡំថា លោកជាអជ្ញាធរមូលដ្ឋានទីងមោងមិនដឹងខ្យល់អី តែរហូតមកទល់ពេលនេះលោកជា បូរិតមិនបានធ្វើតាម ថែមទាំងដើរធ្វើតាមតែអំពើចិត្ត ធ្វើអោយលោកឈឺក្បាលមាំណាស់ លោកមេឃុំបញ្ជាក់ទៀតថាធ្វើចុះ ធ្វើឡើង ស្រាប់តែលោកជា បូរិតរត់ចោលបាត់ រីឯកាខូចខាតតំបត់អប្សរា តើនាក់ណាចេញមុខដោះស្រាយ?ព្រោះកន្លងមកលោកជាបូ រិត ដើរតែធ្វើនំអត់ម្សៅរហូតនឹង។
ជុំវិញរឿងខាងលើអ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីលោកកៅ វគ្គស៊ែល ចៅហ្វាយស្រុកសំរោងបានទេ ដោយលោកមិនហ៊ានលើកទូរសព្ទ័អ្នកកាសែត ចំណែកលោកឈូក ប៊ុនថន ប្រធានមន្ទីមន្ទីទេសចរណ៍ខេត្តតាកែវ ក៏លោកមិនហ៊ានលើកទូរសព្ទ័អ្នកកាសែតផងដែរ៕


