ពលរដ្ឋសង្ឃឹមចៅហ្វាយស្រុកព្រៃកប្បាសថ្មី មិនឆ្ងាញ់ដីខ្នងប្រឡាយ ដូចចៅហ្វាយស្រុកចាស់នោះទេ

ពលរដ្ឋសង្ឃឹមចៅហ្វាយស្រុកព្រៃកប្បាសថ្មី មិនឆ្ងាញ់ដីខ្នងប្រឡាយ ដូចចៅហ្វាយស្រុកចាស់នោះទេ

ខេត្តតាកែវ៖ បច្ចុប្បន្ននេះពលរដ្ឋរស់នៅស្រុកព្រៃកប្បាសបានកោដសរសើរលោកគិន ភក្ដីចៅហ្វាយស្រុកព្រៃកប្បាសថ្មី កំពុងមានប្រជាប្រិយភាពក្នុងការដោះស្រាយទុក្ខលំបាករបស់រាស្រ្ត ដែលបន្សល់ទុកតាំងពីលោកឌឹម គឹមសាន្ដ អតីតចៅហ្វាយស្រុកចាស់ហើយឥឡូវនេះលោកបានផ្លាស់ទៅកាន់តួនាទីជាចៅក្រុងដូនកែវ។

ទន្ទឹមនិងការកោដសរសើរ ពលរដ្ឋក៏បានលើកឡើងថា ដីខ្នងប្រឡាយមួយកន្លែងស្ថិតនៅភូមិកញ្ចិល ឃុំកំពង់រាបគ្រប់គ្រងដោយសហគមន៍ទឹកធម្មន័យ ត្រូវបានលោកឌឹម គឹមសាន្ត អតីតចៅហ្វាយស្រុកចាស់ គុបគិតគ្នាអោយក្រុមឈ្មួញកាយយកអាចម៍ដីលក់យកលុយចែកគ្នាព្រោងព្រាត ដោយមិនបានគិតថានិងមានហានិភ័យអ្វីខ្លះទៅថ្ងៃក្រោយ។

ពលរដ្ឋបានលើកឡើងទៀតថា ដីប្រឡាយ ដីទួល ជាទ្រព្យសម្បត្តិរបស់រដ្ឋ តែងតែរលាយហិនហោចដោយសារតែក្រុមឈ្មួញនិងមន្រ្តី ពុះជ្រៀកហែកចែកប្រយោជន៍គ្នា ធ្វើអោយរាស្រ្តអស់ទំនុកចិត្ត តើវប្បធម៌បែបនេះនិងនៅមានក្នុងអាណត្តិលោកគិន ភក្ដីចៅហ្វាយស្រុកព្រៃកប្បាសថ្មីតទៅទៀតឬទេ?

ពលរដ្ឋបានបន្តទៀតថា ពាក់ព័ន្ធដីខ្នងប្រឡាយខាងលើ គឺលោកទ្រី មករា ចៅហ្វាយរងស្រុក និងលោកនៅ រ៉ន ប្រធានការិយាល័យធនធានទឹក ជាអ្នកវែកផ្លូវអោយក្រុមឈ្មួញកាយខ្នងប្រឡាយ យកអាចម៌ដីទៅលក់ដោយលោកទាំងពីរនាក់ខាងលើ ចាំទទួលផលយ៉ាងរំភើយ។

ពាក់ពន្ធ័ករណីខាងលើលោកស ចំរ៉ុង មេឃុំកំពង់រាប បានប្រាប់អោយអ្នកកាសែតដឹងថា លោកមិនបានអោយក្រុមឈ្មួញ ចូលកាយដីខ្នងប្រឡាយខាងលើនោះទេ តែក្រុមឈ្មួញគេថា មានការអនុញ្ញាតិពីខាងស្រុករួចរាល់ហើយបានជាពួកគេហ៊ានធ្វើសកម្មភាពកាយ។

ជុំវិញករណីខាងលើលោកទ្រី មករា ចៅហ្វាយរងស្រុកព្រៃកប្បាស ដែលរងកាចោទថាបានគុបគិតគ្នាជាមួយលោកនៅ រ៉នប្រធានការិយាល័យធនធានទឹកស្រុកព្រៃកប្បាសក្រោយទទួលទូរសព្ទ័អ្នកកាសែតលោកថាស្ដាប់មិនបានទេ សូមមកជួបលោកនៅសាលាស្រុកតែម្ដងទៅ៕

img 20260529 093350 533 img 20260529 093351 293 img 20260529 093350 752 img 20260529 093351 295 img 20260529 093350 527 img 20260529 093351 030 img 20260529 093316 123

Scroll to Top