រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ឆ្នាំ២០២៦

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ឆ្នាំ២០២៦

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតី ក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ឆ្នាំ២០២៦ នៅសាលាស្រុកស្ទឹងត្រង់ ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក និងអតីតយុទ្ធជន និងនិវត្តជន ប្រមាណជាជាង ២០០នាក់ ។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ការប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នាឱកាសនេះ គឺជាព្រឹត្តិការណ៍ជាតិមួយ ដែលធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវគុណូបក្ការៈដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេង

មិនអាចកាត់ថ្លៃបានរបស់យុទ្ធជនយុទ្ធនារី មន្ត្រីរាជការ និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ជាពិសេស

អ៊ំ ពូ មីង អតីតយុទ្ធជន និងនិវត្តជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ព្រមទាំងបញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងបន្តថា ជាការពិតណាស់ កម្ពុជាបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ហើយបន្សល់ទុកនូវផលវិបាកជាច្រើន ដែលមិនអាចគណនាបាន។ជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិ និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកផុតពីគ្រោះមហន្តរាយ និងបានស្តារ កសាង អភិវឌ្ឍ មាតុភូមិកម្ពុជា ឱ្យមានការ

រីកចម្រើន ជាបន្តបន្ទាប់ដូចសព្វថ្ងៃ។ជ័យជម្នះនេះ ពិតជាមានការរួមចំណែកដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលយើងទាំងអស់គ្នាតែងចងចាំជានិច្ចនូវគុណបំណាច់ដ៏ឧត្ដុង្គឧត្តមថ្លៃថ្លានេះ។

លើសពីនេះទៀត នៅឆ្នាំ១៩៩៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុវត្តដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់ភាគីទាំងអស់រួមទាំងអតីតយុទ្ធជន ត្រូវបានធ្វើសមាហរណកម្មទៅក្នុងកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងអតីតយុទ្ធជនតែមួយ ធ្វើឱ្យទឹកដីកម្ពុជាទទួលបាននូវឯកភាពជាតិ សុខសន្តិភាពគ្របដណ្តប់លើផ្ទៃប្រទេសទាំងមូល ដែលប្រការនេះបានធ្វើឱ្យប្រជាជនគ្រប់រូបចងចាំជានិច្ច នូវវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជន ក្នុងការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យរហូតមកដល់ពេលបច្ចុប្បន្ននេះ៕

img 20260528 130717 135 img 20260528 130717 561 img 20260528 130749 579 img 20260528 130749 792 img 20260528 130717 092 img 20260528 130717 128 img 20260528 130717 321 img 20260528 130717 002 img 20260528 130717 293 img 20260528 130716 980 img 20260528 130716 991 img 20260528 130749 257 img 20260528 130748 917 img 20260528 130749 463 img 20260528 130749 346 img 20260528 130749 230 img 20260528 130749 236 img 20260528 130749 725 img 20260528 130749 227

Scroll to Top