ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ នួន នីណារ៉ូព័ត៌មានជាតិBy សហការី | 05/23/2026 បន្ទាយមានជ័យ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០២៦ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ឈ្មោះ នួន នីណារ៉ូ មានតួនាទីជានាយរងសេនាធិការកងរាជអាវុធហ្ថខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ បទល្មើស សមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង សំអាតប្រាក់ ។ ក្នុងដីការបង្គាប់ឱ្យចាប់ខ្លួនចៅក្រមស៊ើបសួរបានបញ្ជាអោយប្រធានពន្ធនាគារឃុំខ្លួនបុគ្គលនេះហើយនាំបុគ្គលនេះមកបង្ហាញចៅក្រមស៊ើបសួរក្នុងរយៈពេលយ៉ាងខ្លីបំផុត ។ សូមបញ្ជាក់ថា ក្រៅពីចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួន ចៅក្រមក៏បានចេញដីកាបង្កកទ្រព្យសម្បត្តិរបស់ នួន នីណារ៉ូ ចំនួន ៩ទីតាំងផងដែរ។ ចំនួនអ្នកទស្សនា 25