រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំធំសាលាខេត្ត។

កិច្ចប្រជុំបានអនុម័តលើរបៀបវារៈ ដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ មេសា និងលើកទិសដៅប្រចាំខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំបែងចែកប្រាក់រង្វាន់ប្រចាំខែ ដល់មន្ត្រីសាលាខេត្តកំពង់ចាម ដែលទទួលបានពីការផ្តល់សេវារដ្ឋបាលសម្រាប់ខ
មេសា។

៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការកែសម្រួលប្រការ១ ថ្មី នៃសេចក្តីសម្រេចលេខ ០៧៦/២៥ ស.ស.រ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីការ សម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ ០៤៥/២៤ ស.ស.រ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការបង្កើតគណៈកម្មាធិការលទ្ធកម្ម(គ.ល) របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤។

៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពី ការរៀបចំផែនការតម្រូវការមន្ត្រីផ្អែកលើ កិច្ចព្រមព្រៀងការងារ និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០២៧ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម។

៦-បញ្ហាផ្សេងៗ។

img 20260511 211020 332 img 20260511 211020 585 img 20260511 211034 778 img 20260511 211020 597 img 20260511 211020 679 img 20260511 211035 529 img 20260511 211021 000 img 20260511 211021 082 img 20260511 211034 810 img 20260511 211035 105 img 20260511 211035 533 img 20260511 211035 099 img 20260511 211035 445 img 20260511 211035 040 img 20260511 211035 415 img 20260511 211034 740 img 20260511 211020 818 img 20260511 211020 828 img 20260511 211020 417 img 20260511 211020 409

Scroll to Top