ខេត្តកំពង់ចាម៖ កាលពីថ្ងៃសៅរ៍ទី០៩ ខែឧសភា ឆ្នាំ ២០២៦ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំទួលសំបួរ និងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ឃុំទួលសំបួរ ប្រចាំខែមេសា និងទិសដៅបន្ដ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមហ៊ុន ម៉ានិត អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាក ចំនួន ៤០ គ្រួសារ។
នៅក្នុងកិច្ចប្រជុំនោះដែរ លោក ហេង វុទ្ធី បានដាក់ចេញនូវទិសដៅតម្រង់ទិស ដូចខាងក្រោម:
១-ផ្សព្វផ្សាយនូវ អនុសាសន៍របស់ថ្នាក់ដឹកនាំ
២-បន្តចុះជួយប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត់ ដល់ខ្នងផ្ទះ
៣-បន្តការចិញ្ចឹមចលនាគណបក្ស
៤-ពង្រឹងការធ្វើបច្ចុប្បន្នភាព និងការកសាងសមាជិកបក្ស
៥-ត្រួតពិនិត្យឡើងវិញលើបញ្ជីឈ្មោះបោះឆ្នោត ដើម្បីធ្វើផ្ទាងផ្ទាត់ឱ្យបានច្បាស់លាស់
៦-បញ្ហាប្រឈម
៧-ដំណោះស្រាយ
៨-ចំណុចខ្លាំង
៩-បទពិសោធន៍
១០-សំណូមពរ ។
បន្ទាប់ពីកិច្ចប្រជុំ លោក ហេង វិទ្ធី បានអញ្ជើញចុះចែកជូននូវអំណោយ ដល់ប្រជាពលរដ្ឋពលដែលមានជីវភាពក្រលំបាក នៅក្នុងឃុំទួលសំបួរ សរុប ២០គ្រួសារ, ឧបត្ថម្ភដល់សកម្មជនគណបក្ស ចំនួន ១៣គ្រួសារ ព្រមទាំងឧបត្ថម្ភថវិកាដល់ក្រុមការងារមូលដ្ឋាន ចំនួន ២១នាក់ ។
លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំទួលសំបួរ និងឃុំអារក្សត្នោត ក៏បានបន្ដចុះចែកអំណោយនៅឃុំអារក្សត្នោត ចំនួន ៨គ្រួសារ បន្ថែមទៀតផងដែរ ។ សរុបជាថវិកាចំណាយ ចំនួន ៦,៨០០,០០០រៀល ៕


