កម្ពុជាបង្ហាញរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៦៖ ជាង ៨០% វាយតម្លៃថា មានភាពល្អប្រសើរ

កម្ពុជាបង្ហាញរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៦៖ ជាង ៨០% វាយតម្លៃថា មានភាពល្អប្រសើរ

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានស្ដីពីការផ្សព្វផ្សាយរបាយការណ៍ «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៦» អង្គភាពពាក់ព័ន្ធបានបង្ហាញលទ្ធផលស្ទង់មតិដែលបញ្ជាក់ពីទស្សនៈវិជ្ជមានរបស់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ចំពោះបរិយាកាសការងារ និងសេរីភាពក្នុងវិស័យព័ត៌មាននៅកម្ពុជា។

យោងតាមរបាយការណ៍ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ និងបន្តមកដើមឆ្នាំ២០២៦ ការស្ទង់មតិបានបង្ហាញថា ៨០,៨% នៃអ្នកចូលរួម ដែលតំណាងឱ្យអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននៅកម្ពុជា បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មានមានភាពល្អប្រសើរ និងបន្តរីកចម្រើន។

ជាមួយគ្នានេះ ៨៥,៨% នៃអ្នកចូលរួមបានអះអាងថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រមូលប្រភពព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានជូនសាធារណជន ដោយគ្មានការរឹតត្បិតដែលប៉ះពាល់ដល់ការបំពេញវិជ្ជាជីវៈ។

ដោយឡែក ៧៥,២៦% នៃអ្នកឆ្លើយតប ក៏បានវាយតម្លៃថា សណ្ដាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យព័ត៌មាន និងការអនុវត្តតួនាទីវិជ្ជាជីវៈប្រកបដោយទំនួលខុសត្រូវ។

របាយការណ៍នេះត្រូវបានចាត់ទុកថា ជាសូចនាករសំខាន់មួយក្នុងការវាស់វែងពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា និងជាមូលដ្ឋានសម្រាប់ការពង្រឹងគុណភាពវិស័យព័ត៌មានឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

img 20260429 192222 952

Scroll to Top