លោក ឃុន សុវណ្ណារ៉ា អភិបាលរងស្រុកកោះសូទិន និងក្រុមគ្រួសារ បានចូលជួបសម្តែងការគួរសម និងគោរពជូនពរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩

លោក ឃុន សុវណ្ណារ៉ា អភិបាលរងស្រុកកោះសូទិន និងក្រុមគ្រួសារ បានចូលជួបសម្តែងការគួរសម និងគោរពជូនពរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានអនុញ្ញាតិជូនលោក ឃុន សុវណ្ណារ៉ា អភិបាលរងស្រុកកោះសូទិន និងក្រុមគ្រួសារបានចូលជួបសម្តែងការគួរសមនិងគោរពជូនពរនៅសាលាខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ដែលចូលមកដល់ពេលឆាប់ៗនេះ។

ក្នុងឱកាសនោះលោកអភិបាលរងស្រុកនិងក្រុមគ្រួសារសូមប្រសិទ្ធពរជ័យ សេរីមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សូមលំឱនកាយវាចាចិត្តបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី សូមប្រទាននូវពរជ័យ បវរមហាប្រសើរជូនឯកឧត្តម និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត។

ជាថ្មីម្តងទៀត យើងខ្ញុំសូមលើកហត្ថបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំង ឡាយក្នុងលោក ជាពិសេសទេវតាថែរក្សាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមតាមជួយថែរក្សា ការពារ អភិបាល ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះឯកឧត្តមអភិបាល និងលោកជំទាវ ព្រមទាំងបុត្រ សូមបានសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

img 20260412 172737 656 img 20260412 172737 612 img 20260412 172737 251 img 20260412 172737 334 img 20260412 172737 916

 

Scroll to Top