Breaking News: ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ព្រមានអំពីក្រុមឆបោកប្រើសម្លេង AI បន្លំសុំប្រាក់តាមបណ្តាញសង្គម

Breaking News: ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ព្រមានអំពីក្រុមឆបោកប្រើសម្លេង AI បន្លំសុំប្រាក់តាមបណ្តាញសង្គម

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងបន្ទាន់ ដើម្បីជម្រាបដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនមហាសារព័ត៌មានជាតិ-អន្តរជាតិ ពីសកម្មភាពឆបោកតាមប្រព័ន្ធបណ្តាញសង្គម។

យោងតាមការបញ្ជាក់របស់ឯកឧត្តម បច្ចុប្បន្នមានក្រុមជនខិលខូចបានយករូបថតរបស់ឯកឧត្តម ទៅប្រើប្រាស់លើបណ្តាញសង្គម និង Telegram ភ្ជាប់ជាមួយសម្លេង AI បន្លំ ដើម្បីធ្វើសកម្មភាពឆបោកខ្ចីប្រាក់ពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងសហគមន៍អ្នកសារព័ត៌មាន។

ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពទាំងនេះ មិនមានការពាក់ព័ន្ធជាមួយខ្លួនឯកឧត្តមឡើយ ហើយបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវជឿលើសារឬសម្លេងដែលមានលក្ខណៈសង្ស័យនោះទេ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម និងក្រុមការងារ កំពុងតាមដាន និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្វែងរកអត្តសញ្ញាណក្រុមជនល្មើស។ ករណីនេះ នឹងត្រូវដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ តាមរយៈមេធាវីក្រសួងព័ត៌មាន ដើម្បីឲ្យអាជ្ញាធរដែលមានសមត្ថកិច្ច រួមមាន ក្រសួងមហាផ្ទៃ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាត់វិធានការតាមច្បាប់យ៉ាងតឹងរ៉ឹង។

នៅក្នុងសេចក្តីជូនដំណឹងដដែល ឯកឧត្តមក៏បានទទូចឲ្យស្ថាប័នយុត្តិធម៌ និងអាជ្ញាធរពាក់ព័ន្ធ ជួយស្វែងរក និងនាំខ្លួនជនដៃដល់ មកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពបោកប្រាស់ ដែលកំពុងប៉ះពាល់ដល់កិត្តិយស និងសន្តិសុខសង្គម។

អាជ្ញាធរជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងរាយការណ៍ភ្លាមៗ ប្រសិនបើជួបប្រទះសកម្មភាពសង្ស័យ ដើម្បីជួយទប់ស្កាត់បទល្មើសឆបោកតាមបច្ចេកវិទ្យាទំនើប៕

img 20260408 232956 137 img 20260408 232955 605 img 20260408 232956 227 img 20260408 232955 867 img 20260408 232956 169 img 20260408 232956 182 img 20260408 232955 761

Scroll to Top