ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានចេញលិខិតព្រមានចុងក្រោយ និងធ្ងន់ធ្ងរបំផុតដល់ម្ចាស់ដេប៉ូខ្សាច់ ថ្ម និងរថយន្តដឹកជញ្ជូនចំនួន១៨រូប នៅតាមដងផ្លូវមាត់ទន្លេ ក្នុងក្រុងតាខ្មៅ ដោយប្រកាសនឹងចាត់វិធានការបិទអាជីវកម្មជាស្ថាពរ ប្រសិនបើនៅតែបន្តធ្វើឱ្យជ្រុះដីខ្សាច់ប្រឡាក់ផ្លូវសាធារណៈ ដែលបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសុខភាពពលរដ្ឋ។
យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តបានដាក់បទបញ្ជាដាច់ខាតចំនួន២ចំណុច៖
១. តម្រូវឱ្យម្ចាស់អាជីវកម្មលាងសំអាតថ្នល់ឱ្យបានស្អាតជាប្រចាំ ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ តទៅ។
២. ក្នុងករណីរកឃើញថា នៅតែបន្តមានការជ្រុះប្រឡាក់ថ្នល់នៅពេលណាមួយទៀត អាជ្ញាធរនឹងបិទអាជីវកម្មជាស្ថាពរភ្លាមៗតែម្តង។
(សូមអានខ្លឹមសារលម្អិត និងបញ្ជីឈ្មោះម្ចាស់អាជីវកម្មទាំង១៨រូប នៅក្នុងលិខិតជូនដំណឹងផ្លូវការខាងក្រោម)


