ឈ្មួញកំពុងកកាយយកអាចម៍ដី ធ្វើអាជីវកម្មនៅតំបន់ភ្នំស្លឹក ខណៈចៅហ្វាយស្រុកបាណន់ ហាក់ដូចជាង៉េមង៉ាម ឆ្លើយយករួចខ្លួន

ឈ្មួញកំពុងកកាយយកអាចម៍ដី ធ្វើអាជីវកម្មនៅតំបន់ភ្នំស្លឹក ខណៈចៅហ្វាយស្រុកបាណន់ ហាក់ដូចជាង៉េមង៉ាម ឆ្លើយយករួចខ្លួន

ខេត្តបាត់ដំបង៖ គ្រឿងចក្រជាច្រើន កំពុងធ្វើសកម្មភាពជីកកកាយនិងដឹកជញ្ជូនអាចដីគ្រួដក្រហម ចេញពីតំបន់ភ្នំស្លឹកស្ថិតក្នុងភូមិកន្ទឺ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង យ៉ាងគគ្រឹកគគ្រេង នៅគ្រាដែលលោកអភិបាលស្រុក ហាក់ដូចជាក្តាប់សភាពការណ៍មិនបាន ឆ្លើយចោទប្រកាន់ ក្នុងភាពមិនច្បាស់លាស់ ទៅលើអង្គភាពយោធាដែលនៅជិតនោះ។

ប្រភពរាយការណ៍នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ នេះបានឲ្យដឹងថា រថយន្តនិងគ្រឿងចក្រជាច្រើនកំពុងធ្វើសកម្មភាពជីកកកាយភ្នំស្លឹក ស្ទើរតែរលំរលាយទៅហើយដើម្បីយកដីគ្រួសក្រហម ធ្វើអាជីវកម្មក្នុងអ្វីដែល គេសង្ស័យថា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រភពរាយការណ៍ថា សកម្មភាពជីកយកដីគ្រួសក្រហមនេះ ទំនងជាធ្វើឡើងដោយក្រុមឈ្មួញណាមួយ ឃុបឃិត ជាមួយស្ថាប័នមានសមត្ថកិច្ចនិងអាជ្ញាធរដែនដី។

យ៉ាងណាក៏ដោយលោក ស្រេង សុខា អភិបាលស្រុកបាណន់ មានប្រសាសន៍ប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី ០៨ខែមេសានេះថា “ខ្ញុំឃើញព័ត៌មាននេះ ប៉ុន្មានថ្ងៃហ្នឹងដែរ,ខាងទាហានគេកាយ,តែមិនដឹងគេការយកធ្វើអ្វីទេ”។ និយាយតែប៉ុណ្ណេះលោកក៏បិទទូរសព្ទទៅ។

ប្រភពពីប្រជាពលរដ្ឋនៅជិតខាងតំបន់ភ្នំស្លឹក បានឲ្យដឹងថា សកម្មភាពជីកកាយយកដីគ្រួសក្រហមនោះ ទំនងជាមិនពាក់ព័ន្ធនឹងកម្លាំងប្រដាប់អាវុធយោធានោះទេ ផ្ទុយទៅវិញ អាចគ្រាន់តែជាការឃុបឃិតគ្នា រវាងបុគ្គលណាមួយ ជាមួយនឹងក្រុមដឹកជញ្ជូន ដើម្បីយកដីគ្រួសក្រហមលក់ចែកផលប្រយោជន៍គ្នាប៉ុណ្ណោះ។ 

លោកលឹម ប៊ុនលី ប្រធានមន្ទីរ៉ែថាមពលខេត្តបាត់ដំបង មិន បានធ្វើអត្ថាធិប្បាយជុំវិញព័ត៌មានខាងលើនេះទេដោយលោកគ្រាន់តែឆ្លើយតបតាមសារតេឡេក្រាមយ៉ាងខ្លីថា “ខ្ញុំបានទទួល សូមអរគុណ”។

ប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្បែរតំបន់ភ្នំស្លឹក មានចម្ងល់ជុំវិញបញ្ហា នៃការការយកដីគ្រួសក្រហមនេះ ដែលតម្រូវឲ្យស្ថាប័នជំនាញនានា និងអាជ្ញាធរដែនដីពាក់ព័ន្ធបំភ្លឺ ក្នុងភាពប្រាកដប្រជាច្បាស់លាស់មួយថា តើការជីកកកាយយកដីគ្រួសក្រហមនៅភ្នំស្លឹកនោះ ធ្វើឡើងដោយអង្គភាពណា ឬមួយក៏អាជ្ញាធរជាអ្នកលក់ភ្នំនោះឲ្យគេការយកដីគ្រួសក្រហម? លក់បានលុយប៉ុន្មាន?៕

screenshot 20260408 102432 facebook img 20260408 091528 258 img 20260408 092633 028 img 20260408 092620 942 img 20260408 085411 989 img 20260408 085356 681 img 20260407 113820 850 696x928

Scroll to Top