អាវុធហត្ថខេត្តតាកែវ បន្តបង្ក្រាបមិនដកដៃ ឃាត់ខ្លួនបានម្នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តតាកែវ បន្តបង្ក្រាបមិនដកដៃ ឃាត់ខ្លួនបានម្នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តតាកែវ៖ មួយរយៈនេះកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបានបង្ហាញស្នាដៃយ៉ាងច្រើន ជាពិសេសក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន។ នេះជាការខិតខំប្រឹងប្រែងរបស់កងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការ ដឹកនាំរបស់លោក សេង មហា ក្នុងការចូលរួមចំណែកធានាបានសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាក់ស្ដែងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្រប សម្រួលនីតិវិធី ដោយលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ៩:២០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសសហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុកជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនជាក់ ស្ដែង នៅ ត្រង់ចំណុចភូមិខ្លាក្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ ឈ្មោះ ភៀង សុផាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ខ្លាក្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

+ដកហូតវត្ថុតាងរួមមាន÷

១/ ក្រាមពណ៌សថ្លា ចំនួន ១៧ កញ្ចប់ ទម្ងន់ ៤.៧៨ ក្រាម (ថ្លឹងទាំងសំបកថង់)

២/ ទូរស័ព្ទ ចំនួន ១ គ្រឿង

៣/ ថង់វេចខ្ចប់និងសម្ភារ:សេពថ្នាំញៀនមួយចំនួន។

កាលសប្ដាហ៍មុនសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវក៏បានបង្ក្រាបករណីបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ ដល់ឃាត់ខ្លួនជនសង្ស័យ៦នាក់ និងគ្រឿងញៀនទម្ងន់ជាង១៥គីឡូក្រាមផងដែរ។

បច្ចប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាកែវ ចាត់ការតាមនីតិវិធី៕

img 20260405 091915 722 img 20260405 091938 517 img 20260405 091938 584 img 20260405 091939 014 img 20260405 091938 808 img 20260405 091808 558 img 20260405 091809 037

Scroll to Top