មើលមិនឃើញ ឬមិនចង់ឃើញ? រថយន្តដឹកលើសកម្រិត លោតលើផ្លូវជាតិលេខ៤ កំពុងបង្កហានិភ័យសាធារណៈ

មើលមិនឃើញ ឬមិនចង់ឃើញ? រថយន្តដឹកលើសកម្រិត លោតលើផ្លូវជាតិលេខ៤ កំពុងបង្កហានិភ័យសាធារណៈ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរថយន្តដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 4A-7817 ដែលដឹកលើសកម្រិតសុវត្ថិភាព ស្ទើរទល់មេឃ ខណៈកំពុងធ្វើចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិព្រែកផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង។

ទិដ្ឋភាពបែបនេះ មិនមែនជារឿងថ្មីទេ ប៉ុន្តែវាក្លាយជាបញ្ហាដែលធ្វើឲ្យសាធារណជនសួរថា តើមន្រ្តីនគរបាលចរាចរណ៍ពាក់ព័ន្ធ ពិតជាមើលមិនឃើញ ឬក៏មានអ្វីមួយលាក់លៀមនៅពីក្រោយ?

ការដឹកទំនិញលើសបច្ចេកទេស មិនត្រឹមតែបំពានច្បាប់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងៗ ជាពិសេសអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិដែលកំពុងត្រូវបានថែទាំដោយថវិកាជាតិ។

ប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកស្នងការ ឃឹម សុខៃ ចាត់មន្រ្តីនគរបាលចរាចរណ៍ ខេត្តកំពង់ស្ពឺចុះពិនិត្យ និងអនុវត្តច្បាប់ឲ្យបានតឹងរឹងលើរថយន្តដឹកទំនិញខុសបច្ចេកទេសទាំងនេះ ដើម្បីធានាសុវត្ថិភាពសាធារណៈ និងរក្សាប្រសិទ្ធភាពផ្លូវជាតិឲ្យបានយូរអង្វែង។

ការអនុវត្តច្បាប់យ៉ាងស្មើភាព និងតឹងរឹង មិនត្រឹមជាកាតព្វកិច្ចទេ ប៉ុន្តែជាការឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ ដែលចង់ឃើញផ្លូវមានសុវត្ថិភាព និងមានវិន័យចរាចរណ៍ពិតប្រាកដ៕

img 20260317 081659 106 960x580 img 20260317 081658 364 1024x768 img 20260317 081658 406 img 20260317 081658 798 img 20260317 081659 154 1024x768

Scroll to Top