ពេទ្យភ្នែកខេត្តតាកែវប្រារព្វ  ទិវាជំងឺទឹកដក់ក្នុងភ្នែកពិភពលោក ក្រោមប្រធានបទ  រួមគ្នាដើម្បីពិភពលោកគ្មានជំងឺទឹកដក់ក្នុងភ្នែក 

ពេទ្យភ្នែកខេត្តតាកែវប្រារព្វ  ទិវាជំងឺទឹកដក់ក្នុងភ្នែកពិភពលោក ក្រោមប្រធានបទ  រួមគ្នាដើម្បីពិភពលោកគ្មានជំងឺទឹកដក់ក្នុងភ្នែក 

ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ មន្ទីរពេទ្យភ្នែកខេត្តតាកែវ បានប្រារព្វ ទិវាជំងឺទឹកដក់ក្នុងភ្នែកពិភពលោក ក្រោមប្រធានបទ  រួមគ្នាដើម្បីពិភពលោកគ្មានជំងឺទឹកដក់ក្នុងភ្នែក ស្ថិតនៅបរិវេណមន្ទីរពេទ្យផ្ទាល់តែម្តង។ កម្មវិធីនេះដែរ មានការចូលរួមពី

លោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តតាកែវ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានមន្ទីរពេទ្យខ្មែរមិត្តភាពសូវៀត និងប្រធានកម្មវិធីជាតិសុខភាពភ្នែក លោកអភិបាល គីគេ ហ្វីហ្គារ៉េដូ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការ ការីតាសកម្ពុជា លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ និងលោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរនានាក្នុងខេត្តតាកែវ និង អ្នកជំងឺចូលរួមប្រមាណជាង៦០០នាក់ផងដែរ។

ក្រោយសំណេះសំណាលជាមួយបងប្អូនអ្នកមកចូលរួមក៏ដូចជាអ្នកជំងឺមករកសេវាព្យាបាលជំងឺភ្នែក គណៈគ្រប់គ្រងមន្ទីរពេទ្យភ្នែកខេត្តតាកែវបានប្រកាសលេខទូរស័ព្ទសម្រាប់ផ្តល់ព័ត៌មានដល់បងប្អូនដែលមានមានជំងឺភ្នែក សូមហៅមកកាន់ទូរស័ព្ទលេខ៖

016 504 299 / 098 50 42 99

071 450 42 99 / 071 550 42 99

032 931 324 / 097 450 42 99

ដែលមានទីតាំង ស្ថិតនៅភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ចំងាយ ៣០០ម៉ែត្រ ខាងត្បូងស្តុបអូរចំបក់ទីតាំង(map) ៖ https://maps.app.goo.gl/JC9Ey8FtMm3sj95AA ៕

img 20260312 134218 563 img 20260312 134218 693 img 20260312 134218 381 img 20260312 134218 647 img 20260312 134218 004 img 20260312 134218 493 img 20260312 134218 922 img 20260312 134218 784

Scroll to Top