អាជ្ញាធររាជធានីភ្នំពេញរកឃេីញonline Scames ៤០កន្លែង ឃាត់មនុស្ស២៨៤នាក់ បញ្ជូនមេខ្លោង២៤នាក់បញ្ចូនទៅតុលាការ

អាជ្ញាធររាជធានីភ្នំពេញរកឃេីញonline Scames ៤០កន្លែង ឃាត់មនុស្ស២៨៤នាក់ បញ្ជូនមេខ្លោង២៤នាក់បញ្ចូនទៅតុលាការ

រាជធានីភ្នំពេញ៖ ដោយអនុវត្តយ៉ាងហ្មឺងម៉ាត់តាមអនុក្រឹត្យលេខ ០៣ អនក្រ .បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារចម្រុះដឹកនាំដោយលោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអាគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ត្ររាជធានី គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ដោយបានចុះត្រួតពិនិត្យរដ្ឋបាល សរុបចំនួន ២.៧០៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ២១.១០៤នាក់ ស្រី ៦.៦៨៣នាក់។បានចុះសហការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ចំនួន ៤០ករណី ឃាត់ខ្លួនជនជាតិបរទេសផ្សេងៗ ចំនួន ២៨៤នាក់ (ស្រី ៣១នាក់) លើ ១៣សញាតិ រួមមាន៖

១-វៀតណាម ចំនួន ០៧នាក់ប្រុស

២-ចិន+ចិនតៃវ៉ាន់ ចំនួន ១២៨នាក់ (ស្រី ១១នាក់)

៤-មីយ៉ានម៉ា ចំនួន ០៥នាក់ (ស្រី ០៣នាក់)

៣-កូរ៉េខាងត្បូង ចំនួន ១០នាក់

៥-ម៉ាឡេស៊ី ចំនួន ៦៦នាក់ (ស្រី ០៧នាក់)

៦-នេប៉ាល់ ចំនួន ០១នាក់ប្រុស

៧-បង់ក្លាដេស ចំនួន ០៣នាក់ប្រុស

៨-ឥណ្ឌ ចំនួន ០១នាក់ប្រុស

៩-ស្រីលង្កា ចំនួន ២៣នាក់ (ស្រី ០៤នាក់)

១០-ហ្វីលីពីន ចំនួន ០៨នាក់ (ស្រី០៥នាក់)

១១-ឥណ្ឌូនេស៊ី

១៣-ប៉ាគីស្ថាន ចំនួន ០២នាក់ (ស្រី ០១នាក់)

១២-សិង្ហបុរី ចំនួន ០១នាក់ប្រុស ចំនួន ២៩នាក់ប្រុស

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងជំនាញធ្វើការកំណត់មុខសញ្ញាជនបរទេសជាមេខ្លោង២៤នាក់ រួមមាន ខ្មែរ ០១នាក់ និងជនបរទេស ២៣នាក់ លើ ២សញ្ជាតិ រួមមាន៖ ជនជាតិចិន ២២នាក់ និងសិង្ហបុរី ០១នាក់ បញ្ចូនទៅតុលាការ៕

img 20260220 164304 440 img 20260220 164303 932 img 20260220 164304 437 img 20260220 164303 773 img 20260220 164303 468 img 20260220 164304 200 img 20260220 164304 093 img 20260220 164304 417 img 20260220 164303 809 img 20260220 164304 290 img 20260220 164309 737 img 20260220 164309 708 img 20260220 164309 382 img 20260220 164310 211 img 20260220 164309 515 img 20260220 164309 921 img 20260220 164309 785 img 20260220 164309 594 img 20260220 164309 476 img 20260220 164309 688 img 20260220 164315 106 img 20260220 164315 144 img 20260220 164315 399 img 20260220 164315 629 img 20260220 164315 709 img 20260220 164315 441 img 20260220 164315 048 img 20260220 164315 559 img 20260220 164315 710 img 20260220 164315 260 img 20260220 164320 969 img 20260220 164321 167 img 20260220 164320 907 img 20260220 164320 355 img 20260220 164321 129 img 20260220 164320 541 img 20260220 164321 029

 

Scroll to Top