ច្រាំងទន្លេទីរួមខេត្តកំពង់ចាមបន្តបាក់ស្រុតជាបន្តបន្ទាប់នៅវេលារំលងអាធ្រាត

ច្រាំងទន្លេទីរួមខេត្តកំពង់ចាមបន្តបាក់ស្រុតជាបន្តបន្ទាប់នៅវេលារំលងអាធ្រាត

ខេត្តកំពង់ចាម៖ វេលាម៉ោង ១២ រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ច្រាំងទន្លេមេគង្គ ស្ថិតនៅសង្តាត់កំពង់ចាម ក្រុងកំពង់ចាម បន្តបាក់ស្រុតចូលទឹកទន្លេ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកលក់ដូរ តាមមាត់ទន្លេ។

នាឱកាសនោះ លោកអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ និងហាមដល់បងប្អូន ប្រជាពលរដ្ឋ មិនឲ្យធ្វើដំណើរឆ្លងកាត់ និងលក់ដូរនៅតាមមាត់ទន្លេ នៅក្បែរកន្លែងដែលរងការបាក់ស្រុតនោះ ជៀសវាងមានគ្រោះថ្នាក់ផ្សេងៗ។ លើសពី នេះលោកអភិបាលខេត្ត បានណែនាំដល់ កងកម្លាំង អាវុធហត្ថ និង កងកម្លាំងនគរបាលខេត្ត និងអាជ្ញាធរក្រុង សហការគ្នាក្នុងការសម្រួលដល់ការធ្វើដំណើរ និងបិទចរាចរណ៍ជាបណ្ដោះអាសន្ន រង់ចាំមន្ត្រីជំនាញត្រួតពិនិត្យ និងជួសជុលឡើងវិញ។

សូមបញ្ជាក់ថា គិតមកត្រឹមម៉ោង ១២យប់ នេះ ច្រាំង ទន្លេខាងលើបានបន្តបាក់ស្រុត ប្រវែងប្រមាណ ១០០ម៉ែត្រ ទទឹងប្រមាណ១០ម៉ែត្រ៕

img 20260131 080058 845 img 20260131 080058 858 img 20260131 080057 921 img 20260131 080058 812 img 20260131 080058 118 img 20260131 080058 056 img 20260131 080058 813 img 20260131 080053 892 img 20260131 080057 918 img 20260131 080058 146

Scroll to Top