សំបុត្រចូលទស្សនាសារៈមន្ទីរទួលស្លែងគិតជាប្រាក់ដុល្លារ

សំបុត្រចូលទស្សនាសារៈមន្ទីរទួលស្លែងគិតជាប្រាក់ដុល្លារ

ក្នុងពេលដែលរាជរដ្ឋាភិបាលប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋជួយលើកកម្ពស់ប្រាក់រៀលខ្មែរនោះស្រាប់ តែ មានការបង្ហោះការលក់សំបុត្រចូលទស្សនាសារមន្ទីរទួលស្លែងដោយគិតជាប្រាក់ដុល្លារ(៥ដុល្លារ)ប៉ុន្តែបើភ្ញៀវ ទិញសំបុត្រចូលទស្សនាគិតជាប្រាក់រៀលនោះ គឺត្រូវថែម៥០០០ រៀលទៀត។

facebook ផេក គណនី “មនុស្សនិងធម្មជាតិ”បានសរសេរយ៉ាងដូច្នេះថា” អារ ក យកលុយបើទិញសំបុត្រជាលុយខ្មែរ?!
តម្លៃសំបុត្រទស្សនាគុកទួលស្លែងក្នុងមួយនាក់ 5$ តែបើទិញជាលុយរៀលតម្លៃ20000រៀលហើយត្រូវថែម5000រៀលទៀត។ ខ្ញុំទិញសំបុត្រសម្រាប់ភ្ញៀវ2 នាក់អស់10$ តែត្រូវអស់50000រៀលទិញជាលុយខ្មែរ។

លក់សំបុត្រនៅទួលស្លែងនេះយកតែដុល្លារទេ បើចាយលុយខ្មែរគឹត្រូវតែបង់បន្ថែមលើសហាងឆេងប្ដូរប្រាក់នៅទីផ្សារកប់ពពក។ ម្ដាយអើយ…5$ស្មើនឹង25000រៀល ហេតុអ្វីក៏លុយខ្មែរថោកយ៉ាងនេះ??? 16/01/2026

តើសារមន្ទីរទួលស្លែងត្រូវបានគ្រប់គ្រងដោយរដ្ឋឬក៏ឯកជន? បើទោះជាឯកជនក៏ដោយ, តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ការលើកកម្ពស់ប្រាក់រៀលខ្មែរគឺជារឿងសំខាន់និងចាំបាច់។

យ៉ាងណាក៏ដោយមិនទាន់មានការឆ្លើយតបឬប្រតិកម្មពេលខាងសារមន្ទីរនៅទួលស្លែងឡើយទេ៕

img 20260117 131031 670 img 20260117 130402 272 img 20260117 130403 032 img 20260117 130410 832

Scroll to Top