ខេត្តបាត់ដំបង៖ល្បែងស៊ីសងច្រើនប្រភេទមានទាំងបៀរ,អាប៉ោងគ្រប់គ្រងដោយម៉ែអាង៉ោ ដែលមានទីតាំងនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង ទាក់ទាញបានពលរដ្ឋទៅលេងច្រើនគួរសម។ បើទោះជាយ៉ាងណាក៏ដោយ ទីតាំងល្បែង ស៊ីសងនេះ មិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចក្រុងបាត់ដំបងនោះឡើយ។
បើតាមប្រភពពីអ្នកចូលលេងល្បែងស៊ីសង នៅទីតាំងខាងលើបានបង្ហើបថា មួយរយៈចុងក្រោយនេះចំនួនអ្នកចូលលេងល្បែងស៊ីសងរបស់ម៉ែអាង៉ោ មានចំនួនកើន ឡើងគួរឲ្យកត់សម្គាល់។ គេមិនដឹងអំពីមូលហេតុនៃការកើនឡើងចំនួនអ្នកចូលទៅលេងល្បែងនៅទីនោះទេប៉ុន្តែទំនងជាទីតាំងខាងលើនេះ មានសុវត្ថិភាពនិងមាន ការធានាច្បាស់លាស់ពីម្ចាស់វង់ហើយមើលទៅ។ មាន ន័យថា អង្គុយលេងល្បែងនៅវង់ម៉ែអាងោមិនភ័យខ្លាចប៉ូលីសចាប់ទេ។
ប្រជាពលរដ្ឋអ្នកភូមិរស់នៅក្បែរខាង ជុំវិញតំបន់នោះ មិនសប្បាយចិត្ត ចំពោះទីតាំងល្បែងស៊ីសងនេះទេ ពីព្រោះវាខុសនិងគោលការណ៍របស់ក្រសួងមហាផ្ទៃនិងជាពិសេសបានបង្កឲ្យមានបញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋាន។ ប៉ុន្តែអាជ្ញាធរមូលដ្ឋាន ជាពិសេសកម្លាំងសមត្ថកិច្ចក្រុងបាត់ដំបង មើលរំលងចំពោះបញ្ហាទាំង នេះដោយបង្កឲ្យទីតាំងខាងលើ ដំណើរការជាយូរណាស់មកហើយ៕


