លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ នៅខេត្តកំពង់ចាម

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ នៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ នៅខេត្តកំពង់ចាម

សម្រាប់ពិធីជួបជុំនេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខប្រកបដោយការគិតគូរដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសាររបស់វីរកងទ័ពគ្រប់រូប ។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ប្រគល់ជូនសមាជិកក្រុមគ្រួសារវីរកងទ័ពគ្រប់ៗរូប ដើម្បីប្រើប្រាស់ និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ។

ស្ថិតក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនឆ្ងាយជិតទាំងអស់ដែលបានឧបត្ថម្ភជាច្រេីននូវសម្ភារៈ គ្រឿងឧបភោគបរិភោគ រួមចំណែកជាមួយរាជរដ្ឋាភិបាល និងសូមអំពាវនាវឱ្យបន្តផ្តល់ជូនជំនួយមនុស្សធម៌នេះបន្ថែមទៀតដើម្បីបន្តលើកកម្ពស់ស្មារតីវេញជាធ្លុងមួយរបស់ខ្មែរ ៕

img 20260106 181955 806 img 20260106 181904 286 img 20260106 181859 402 img 20260106 181854 617 img 20260106 181846 088 img 20260106 181916 216 img 20260106 181917 084 img 20260106 181916 326 img 20260106 181927 271 img 20260106 181921 271 img 20260106 181916 378 img 20260106 181932 817 img 20260106 181936 014 img 20260106 181940 797 img 20260106 181944 589 img 20260106 181951 492 img 20260106 181959 189 img 20260106 182132 543

 

Scroll to Top