ខេត្តកំពង់ចាម៖ រសៀលថ្ងៃអាទិត្យ ១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦
លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រីសន្ធរ រួមជាមួយព្រះវិសុទ្ធមុនី រស់ លឹមខូយ ព្រះអនុគណស្រុកស្រីសន្ធរ និងព្រះមន្ត្រីសង្ឃស្រុក អមដំណើរដោយលោក លោកស្រីគណៈកម្មាធិការអនុសាខា កាកបាទក្រហមស្រុក អាជ្ញាធរឃុំជីបាល និងយុវជនស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារ ឈ្មោះ នួន អ៉ីម ភេទស្រី អាយុ៦០ឆ្នាំ នៅភូមិតាំងក្រាំង ឃុំជីបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលរងគ្រោះដោយអគ្គីភ័យ ឆ្លងចរន្ដអគ្គីសនី(ទុសេខ្សែភ្លើង) ឆេះផ្ទះ១ខ្នង សង់អំពីឈើប្រក់ក្បឿង ទំហំ ៦×៨ម ដែលបានឆេះកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១១:០០នាទីយប់៕


