ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៦

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៦

img 20251230 093008 551 img 20251230 094628 332 img 20251230 094733 822

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៦ ដែលនឹងឈានចូលមកដល់នាថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៦ ខាងមុខ នេះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្តែងនូវគារវភក្ដីភាពប្រកបដោយ កតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្រគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់។

យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ ដល់គុណូបការៈដ៏ធំធេងរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់អស់ ពីកម្លាំងកាយ និងប្រាជ្ញាស្មារតី បម្រើក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ជាក់ស្តែងក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទេពកោសល្យដ៏ប៉ិន ប្រសប់របស់ សម្តេច បានដឹកនាំការពារបូរណភាពទឹកដី ដែនអធិបតេយ្យភាពជាតិ ពីការឈ្លានពានពី សំណាក់ប្រទេសថៃ មកលើព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព ពេញលេញ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនលើគ្រប់ វិស័យ ស្មើមុខស្មើ មាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ជាមួយនឹងក្តីអំណរសាទរក្នុងឱកាសចូលឆ្នាំសកលនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំ នូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចបវរធិបតី និងលោកជំទាវ ព្រមទាំងគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។

សូម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាទទួលនូវការគោរព ដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា៕

ថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ កំពង់ចាម ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម

Scroll to Top