ឈ្មួញកំពុងសម្ងំកាយដីបឹងតាមោក បាំងភ្នែកអាជ្ញាធរស្រុកសំរោង

ឈ្មួញកំពុងសម្ងំកាយដីបឹងតាមោក បាំងភ្នែកអាជ្ញាធរស្រុកសំរោង

ខេត្តតាកែវ៖ រណ្ដៅដីចាស់ រណ្ដៅដីថ្មី ក្នុងបឹងតាមោក ភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ត្រូវបានឈ្មួញគ្រឿងចក្រសម្រុកកាយអាចម៍ដីលក់យ៉ាងសស្រាក់សស្រាំ បាំងភ្នែកមន្ត្រីជំនាញ និងចៅហ្វាយស្រុកសំរោងយ៉ាងរំភើយ។

ជុំវិញរណ្ដៅដីខាងលើនេះ ក្រុមប្រជាពលរដ្ឋដែលមានដីធ្វើស្រែចំការសម្រាប់ចិញ្ចឹមជីវិតកំពុងព្រួយបារម្ភបាក់ដី ហួរទឹកមិនអាចបង្កបង្កើនផលបាន ព្រោះឈ្មួញកាយដីមានទំហ៊ុំធំ និងមានជម្រៅជ្រៅទៀតផង។ ប្រជាពលរដ្ឋលើកឡើងថា មិនយូរប៉ុន្មានទេ ដីពួកគាត់នឹងបាក់ស្រុត នឹងឈានមិនអាចបង្កបង្កើនផលបាន នឹងសុំសំណូមពរទៅអស់លោកមន្ត្រីជំនាញចុះពិនិត្យមើលទីតាំងរណ្ដៅដីខាងលើនេះផង តើអាជីវកម្មនេះមានច្បាប់ទម្លាប់ត្រឹមត្រូវដែរឬទេ? ។

ដោយឡែកខាងមន្ត្រីជំនាញមន្ទីររ៉ែនិងថាមពលខេត្តតាកែវវិញ បានប្រាប់ឱ្យដឹងថា ឈ្មួញដែលកាយអាចម៍ដីធ្វើអាជីវកម្មនេះ គឺគេមានច្បាប់ទម្លាប់ត្រឹមត្រូវហើយ។

ចំណែកលោក កៅ វគ្គសែល អភិបាលស្រុកសំរោង មិនទាន់ទាក់ទងសំការបំភ្លឺបាននៅឡើយទេ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះ៕

img 20251227 101832 512 img 20251227 101833 003 img 20251227 101832 277 img 20251227 101832 218 img 20251227 101832 951 img 20251227 101832 268

Scroll to Top