លោកស្រីមេធាវីតាំងស៊ីនហុង៖ មានអ្នកយកឈ្មោះសម្ដេចតេជោនិងសម្ដេចធីបតី ឡូឡានៅពេលតុលាការកំពុងដំណើរការទាញហេតុផលផ្ទាល់មាត់

លោកស្រីមេធាវីតាំងស៊ីនហុង៖ មានអ្នកយកឈ្មោះសម្ដេចតេជោនិងសម្ដេចធីបតី ឡូឡានៅពេលតុលាការកំពុងដំណើរការទាញហេតុផលផ្ទាល់មាត់

ភ្នំពេញ៖ លោកស្រីមេធាវី តាំង ស៊ីនហុង បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា មិនដែលជួបមនុស្សយកឈ្មោះ សម្តេចតេជោហ៊ុនសែន និង សម្តេចបវរធិបតី ហ៊ុនម៉ាណែត មកស្រែកឡូឡា តាំងខ្លួនជាបងប្អូនជីដូនមួយសម្តេចតេជោ និងតាំងខ្លួនជាម្តាយមីងរបស់សម្តេចបវរធិបតី នៅពេលនីតិវិធីតុលាការកំពុងតែដំណើរការទាញហេតុផលដោយផ្ទាល់មាត់ មិនត្រឹមតែប្រើសំដីមិនសមរមដាក់មេធាវីនោះទេ ថែមទាំង គំរាមឱ្យឈប់ធ្វើជាមេធាវីទៀតផង។

នៅរសៀល ថ្ងៃទី២៥ ខែថ្នូ ឆ្នាំ២០២៥នេះ លោកស្រីមេធាវី តាំង ស៊ីនហុង បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រីថា «ធ្វើការខាងផ្នែកច្បាប់ផ្នែកតស៊ូមតិអង្គេតនិងស្រាវជ្រាវនៅអង្គការសង្គមសុីវិលតាំងពីឆ្នាំ២០០១ ហើយធ្វើជាមេធាវីជាង១០ឆ្នាំ មិនដែលជួបមនុស្សយកឈ្មោះសម្តេចតេជោហ៊ុនសែននិងសម្តេចបវរធិបតីហ៊ុនម៉ាណែតមកស្រែកឡូឡា តាំង ខ្លួនជាបងប្អូនជីដូនមួយសម្តេចតេជោ និងតាំងខ្លួនជាម្តាយមីងរបស់សម្តេចបវរធិបតីហ៊ុនម៉ាណែត នៅពេលនីតិវិធីតុលាការកំពុងតែដំណើរការទាញហេតុផលដោយផ្ទាល់មាត់ មិនត្រឹមតែប្រើសំដីមិនសមរមដាក់មេធាវីនោះទេ ថែមទាំងគំរាមឲ្យខ្ញុំ(តាំង ស៊ីនហុង)ឈប់ធ្វើជាមេធាវីទៀតផង។ 

លោកស្រីមេធាវីបន្តថា អស់ឱលោកស្រីអ្នកមានអំណាចអើយ អាណិតសម្តេចពុកនិងសម្តេចបវរធិបតីផង សូម កុំបំផ្លាញកិត្តិយសនិងកិត្តនាមរបស់អ្នកមានគុណកម្ពុជា ព្រោះលោកទាំងទ្វេរខិតខំខ្លាំងណាស់ដើម្បី ប្រទេសជាតិនិងប្រជាជន ឱ្យតែដឹងថា ប្រជាជនមានបញ្ហាលោកអ្នកមានគុណតែងតែខ្វល់ខ្វាយនិងសុខទុក្ខរបស់ប្រជាជន ហេតុអ្វីលោកស្រីអីក៏អស្ចារ្យម្ល៉េះ យក ឈ្មោះអ្នកមានគុណរបស់កម្ពុជាមកឡូឡានៅពេលកំពុងសវនា ធ្វើបែបនេះតិចចៅក្រមមន្ត្រីតុលាការភ័យទៅ លោកស្រីយល់ថានៅចំពោះតុលាការគឺស្មើភាពគ្នាចំពោះមុខច្បាប់។ ខ្ញុំអាណិតដល់សម្តេចទាំងទ្វេរណាស់»។

លោកស្រីមេធាវីសង្កត់ធ្ងន់ថា ផ្អែកតាមមាត្រា៣១ នៃរដ្ឋធម្មនុញ្ញបានចែងថា ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនានិន្នាការនយោបាយដើមកំណើតជាតិ ឋានៈសង្គម ធនធានឬ ភាពឯទៀតឡើយ។ ការប្រើសិទ្ធសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់។

ការយកឈ្មោះ ថ្នាក់ដឹកនាំកំពូលៗទៅប្រើក្នុងតុលាការបែបនេះ អាចនាំឱ្យតុលាការ សម្រេចសេចក្តីមិនយុត្តិធម៌ លុះលង់អគតិបួន៤យ៉ាងគឺ៖ 

១.ឆន្ទាគតិ៖ លំអៀងព្រោះស្រឡាញ់។

២.ទោសាគតិ៖ លំអៀងព្រោះស្អប់។

៣.មោហាគតិ៖ លម្អៀងព្រោះល្ងង់។

៤.ភយាគតិ៖ លម្អៀងព្រោះខ្លាច។

img 20251226 083706 129 img 20251226 083705 938 img 20251226 083706 259

 

Scroll to Top