ពលរដ្ឋ៤ភូមិ ក្នុងស្រុកគងពិសី ស្នើអាជ្ញាធរជួយករណីរោងចក្រដុតកងឡានចម្រាញ់យកប្រេង ប៉ះពាល់ការ រស់នៅនិងបរិស្ថាន

ពលរដ្ឋ៤ភូមិ ក្នុងស្រុកគងពិសី ស្នើអាជ្ញាធរជួយករណីរោងចក្រដុតកងឡានចម្រាញ់យកប្រេង ប៉ះពាល់ការ រស់នៅនិងបរិស្ថាន

ខេត្តកំពង់ស្ពឺ÷ប្រជាពលរដ្ឋ៤ភូមិ ដែលរស់នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ សុំឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេស លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកគងពិសី ជួយអន្តរាគមន៍ ពាក់ព័ន្ធករណីរោងចក្រដុតកង់ឡាន ចម្រាញ់យកប្រេង១កន្លែងដែលមានទីតាំង នៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី កំពុងបង្កផលប៉ះ ពាល់ដល់ការរស់នៅ និងសុខភាពរបស់ពួកគាត់។

ប្រជាពលរដ្ឋសុំប្តឹងរោងចក្រដុតសំបកកង់ឡានចំរាញ់យកប្រេងមានទីតាំនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ស្ថិតនៅខាងលិចផ្លូវលេខ៤១ប្រហែល ១៥០ ម៉ែត្រចន្លោះគីឡូលេខ ២៧)។ យើងខ្ញុំទាំងអស់ គ្នាជាប្រជាពលរដ្ឋ រស់នៅក្នុង ភូមិថ្មស,ភូមិបេង, ភូមិអណ្តូងចុះ, ភូមិស្រង់ ស្ថិតនៅក្នុង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ 

ប្រជាពលរដ្ឋបានរៀបរាប់ក្នុងពាក្យបណ្ដឹងនោះថាដំបូងឡើយ មានរោងចក្រ១បានមកបោះទីតាំងខាងលើ រួចធ្វើសកម្មភាពដុតសំបកកង់ឡានចំរាញ់យកប្រេង ដែលការដុតកង់ឡាននោះមានលាយជាមួយអ្វីម្យ៉ាង ដែល

បានបំភាយក្លិនអាក្រក់តាមខ្យល់ហើរគ្របដណ្តប់ លើប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ធ្វើឱ្យមានក្លិនស្អុយពិបាកដកដង្ហើម,ពិបាកគេង,វិលមុខឈឺក្បាល.. ភ័យព្រួយ ខ្លាចកើតជម្ងឺផ្សេងៗ។ ជាពិសេលគ្រួសារ ដែលមាន កូនខ្ចី,កូនង៉ែត ក្មេងៗ និងចាស់ជរា មានការប៉ះ ពាល់ខ្លាំងព្រោះកំលាំងខ្សោយ។ ប្រជាពលរដ្ឋខ្លះពាក់ម៉ាស់ហើយ តែនៅតែមិនបាត់ក្លិនទៀត។ មួយវិញទៀត ដោយការដុតបង្កក្លិនស្អុយឆួល ឈ្ងៀមកៅស៊ូកាវគ្មានការកោតក្រែងរអែងដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរ នោះបន្តិចសោះ។ សូមបញ្ជាក់ថា ការដុតបង្កក្លិនស្អុយនោះ ភាគច្រើនដុតប្រហែលចាប់ពីម៉ោង៧យប់ទៅ ។

ស្ត្រីម្នាក់បាននិយាយថា ក្រុមហ៊ុនដោយមិនមានស្លាកឈ្មោះបានដុតជ័រកៅស៊ូពីសំបកកង់ឡានចាស់ៗ ធ្វើឲ្យមានក្លិនឈ្ងៀមឈួលពិបាកទ្រាំ។ គាត់បាននិយាយថា វាបានប៉ះពាល់សុខភាពខ្លាំងណាស់ ហើយឃើញសំបកកង់ឡានចាស់ៗត្រូវបានគេដឹកចូលទាំងឡាយធំៗ។ ក្លិន ស្អុយឈ្ងៀមនៅពេលគេដុតសំបកកង់ឡាននោះ ធ្វើឲ្យពិបាកទ្រាំនិងពិបាករស់នៅ។ 

ប្រជាពលរដ្ឋមិនដឹងថា តើក្រុមហ៊ុនកែច្នៃសំបកកង់ ឡានធ្វើជាប្រេងនោះជារបស់អ្នកណាឲ្យប្រាកដទេ។ អ្វីដែលគេដឹងនោះគឺបញ្ហានេះ បានអូសបន្លាយពេលជា យូរមកហើយ ប៉ុន្តែអាជ្ញាធរហាក់ដូចជាមិនបានយក ចិត្តទុកដាក់ដោះស្រាយអំពីផលប៉ះពាល់ នៃការរស់នៅរបស់ប្រជាពលរដ្ឋនោះឡើយ។ ប្រជាពលរដ្ឋទាំង៤ភូមិខាងលើសង្ឃឹមថា លោកអភិបាលស្រុកគងពិសី នឹងចាត់វិធានការចំពោះបញ្ហានេះ៕

img 20251224 144139 485 img 20251224 144140 054 img 20251224 144139 890 img 20251224 144140 285 img 20251224 144140 243 img 20251224 144140 192 img 20251224 144139 471 img 20251224 144139 584

Scroll to Top