ឯកឧត្ដម អ៊ុន ចាន់ដា ៖ «កំពង់ចាមយើង ធ្វើបាន សូមអបអរសាទរ ក្រុមកីឡាបាល់ទាត់ខេត្តកំពង់ចាម»

ឯកឧត្ដម អ៊ុន ចាន់ដា ៖ «កំពង់ចាមយើង ធ្វើបាន សូមអបអរសាទរ ក្រុមកីឡាបាល់ទាត់ខេត្តកំពង់ចាម»

ខេត្តកំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងថា ៖ «កំពង់ចាមយើង ធ្វើបាន និងសូមអបអរសាទរ ក្រុមកីឡាបាល់ទាត់ខេត្តកំពង់ចាម ទទួលបានជ័យលាភីជើងឯក ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រចាំឆ្នាំ២០២៥» ។ ការថ្លែងយ៉ាងដូច្នេះ នាឱកាសអញ្ជើញសំណេះសំណាល និងលើកទឹកចិត្ត ដល់គណកម្មការ គ្រូបង្វឹក និងក្រុមកីឡាករបាល់ទះខេតកំពង់ចាម នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ បន្ទាប់ពីក្រុមបាល់ទាត់នេះ បានទទួលជ័យលាភី ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រចាំឆ្នាំ២០២៥» នាពេលកន្លងទៅនេះ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរដល់គណៈកម្មការកីឡា គ្រូបង្វឹក ជាពិសេស ក្រុមកីឡាករខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងប្រកួត ចាប់តាំងពីវគ្គដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រ រហូតទទួលបានភាជោគជ័យ យ៉ាងត្រចះត្រចង់ ក្នុងកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ខេត្ត) ។

ទន្ទឹមនឹងការកោតសរសើរនេះដែរ ឯកឧត្តម អភិបាល បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់គណៈកម្មការ គ្រូបង្វឹក និងកីឡាករចំនួន ៥លានរៀល៕

img 20251222 181038 282 img 20251222 180953 118 img 20251222 180959 935 img 20251222 181026 784 img 20251222 181017 926 img 20251222 181006 174 img 20251222 181031 169 img 20251222 181013 410 img 20251222 181049 153 img 20251222 181057 515 img 20251222 181102 126 img 20251222 181106 901 img 20251222 181110 181 img 20251222 181116 025 img 20251222 181121 082

Scroll to Top