ឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយផ្តល់ជូន វីរកងទ័ពជួរមុខ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ស្រុកបាធាយ

ឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយផ្តល់ជូន វីរកងទ័ពជួរមុខ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ស្រុកបាធាយ

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥ នេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរកងទ័ព ៦រូប ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកជើងបាធាយ។ 

វីរកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺទាំង ៦រូប រួមមាន ៖១ -ឈោ្មះ ឈាង អូន ភេទប្រុស អាយុ ៥៤ ឆ្នាំ 

២ -ឈ្មោះ ញ៉ុក វិន ភេទប្រុស អាយុ ៥៤ឆ្នាំ

៣ -ឈ្មោះ ណៃ នាង អាយុ ភេទប្រុស ៥៦ ឆ្នាំ

៤ -ឈ្មោះ ចិន ថន ភេទប្រុស អាយុ ៥៤ ឆ្នាំ

៥ -ឈ្មោះ ឈឿន គីម ភេទប្រុស អាយុ ៣១ ឆ្នាំ

៦ -ឈ្មោះ កំសត់ កូប ភេទប្រុស អាយុ ៣៥ ឆ្នាំ

សូមបញ្ជាក់ថា វីរកងទ័ព ទាំង ៦រូប ខាងលើ បម្រើការនៅអង្គភាពយុទ្ធភូមិភាគទី២ ប្រចាំការនៅទិសប្រាសាទខ្នារ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ ក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពាន-ថៃ។ 

នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខរបស់វីរកងទ័ពយើង និងបងប្អូនប្រជាពលរដ្ឋណាម្នាក់នៅឯកានោះឡើយ។

ឯកឧត្តម អភិបាលខេត្ត ថ្លែងការកោតសរសើរដល់វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពរបស់យើង និងស្នើឲ្យបងៗ ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំរបស់វេជ្ជបញ្ជា ដើម្បីឆាប់បានជាសះស្បើយ នឹងអាលបានទៅបម្រើជាតិមាតុភូមិឡើងវិញ។ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យសូមយកចិត្តទុកដាក់ថែទាំ និងព្យាបាលដល់វីរកងទ័ពរបស់យើងឲ្យបានល្អប្រសើរ ដោយការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត។ 

ជាការឆ្លើយតបចំពោះទឹកចិត្តដ៏ប្រពៃ របស់ឯកឧត្តមអភិបាលខេត្ត បងៗវីរកហទ័ព បានលើកដៃគោរពថ្លែងអំណរគុណ និងបានបានប្តេជ្ញាចិត្តថា៖ យើងខ្ញុំនឹងបន្តកិច្ចខិតខំបំពេញភារកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខជាតិ ដោយមិនខ្លាចការលំបាក និងការបូជាខ្លួនដើម្បីសុខសន្តិភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ វីរកងទ័ព ថ្លែងបន្ថថា៖ សកម្មភាពមនុស្សធម៌ និងការលើកទឹកចិត្តនេះ បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពរវាងថ្នាក់ដឹកនាំ កងទ័ព និងប្រជាពលរដ្ឋ ដែលជាកម្លាំងចម្បងក្នុងការកសាង និងការពារជាតិមាតុភូមិឲ្យបានគង់វង្សយូរអង្វែង៕

img 20251221 202925 350 img 20251221 202929 112 img 20251221 202934 040 img 20251221 203001 404 img 20251221 202938 564 img 20251221 203006 752 img 20251221 203011 575 img 20251221 203023 540

Scroll to Top