លោក សួន ចំរើន ចាងហ្វាងសារព័ត៌មាន CHR និងជាប្រធានក្រុមហ៊ុន ចំរើន សាវី រៀលស៊ីស្ទេត ឯ.ក និងប្រពន្ធ ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យចេញដីកាបង្គាប់ឱ្យឃុំខ្លួនទាំងពីរនាក់ ពីបទ «ឆបោកមានស្ថានទម្ងន់ទោស» ជាក្រុមមានការចាត់តាំង

លោក សួន ចំរើន ចាងហ្វាងសារព័ត៌មាន CHR និងជាប្រធានក្រុមហ៊ុន ចំរើន សាវី រៀលស៊ីស្ទេត ឯ.ក និងប្រពន្ធ ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យចេញដីកាបង្គាប់ឱ្យឃុំខ្លួនទាំងពីរនាក់ ពីបទ «ឆបោកមានស្ថានទម្ងន់ទោស» ជាក្រុមមានការចាត់តាំង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យឈ្មោះ សួន ចំរើន ចាងហ្វាងសារព័ត៌មាន CHR និងជាប្រធានក្រុមហ៊ុន ចំរើន សាវី រៀលស៊ីស្ទេត ឯ.ក និងជនសង្ស័យជាប្រពន្ធឈ្មោះ​ សេន​ សាវី មានអាសយដ្ឋានភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យចាប់ឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៣៩ និងលេខ៤០ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យពីបទៈ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅចំណុចខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២០ និងអំឡុងឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោសមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។​ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានទទួល ពេញចិត្តមេឌា ទទួលបាននៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ។

ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនពិរុទ្ធជនលេខ ២០អ.យ.ច បានបញ្ជាក់ថា សម្រេចផ្តន្ទាទោសលើឈ្មោះ សួន ចំរើន ភេទប្រុស កើតថ្ងៃទី០៣ ខែតុលា ឆ្នាំ ១៩៨១ អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ កម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រ ទឹកន្លែងកំណើតភូមិដីឥដ្ឋ ឃុំដី ឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល អាសយដ្ឋានភូមិដុងអារញ្ញា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ មុខរបរប្រធានក្រុមហ៊ុន ចំរើន សាវី រៀលស៊ីស្ទេត ឯ.ក និងអ្នកសារព័ត៌មាន និងប្រពន្ធឈ្មោះ សេន សាវី ដាក់ពន្ធនាគារកំណត់រយៈពេល៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន៥លានរៀល ពីបទៈ ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) ប្រព្រឹត្តនៅចំណុចខេត្តបន្ទាយមានជ័យ កាលអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០១៩ មានចែងតាមបញ្ញត្តិមាត្រា ៣៧៧ មាត្រា ៣៨០ ចំណុចទី៥ នៃក្រម ព្រហ្មទណ្ឌ និងពីបទៈ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅចំណុចខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២០ និងអំឡុងឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោសមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

ខ. បង្គាប់មកលោកប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ទទួលជននេះ និងឃុំខ្លួនជននេះរហូតដល់មាន សេចក្តីសម្រេចផ្សេងពីនេះ ។

នៅក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនពិរុទ្ធជនលេខ ២១អ.យ.ច បានបញ្ជាក់ថា បានសម្រេចផ្តន្ទាទោសលើឈ្មោះ សេន សាវី ​ភេទស្រី ទីកន្លែងកំណើតឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបាត់ដំបង អាសយដ្ឋានភូមិដុងអារញ្ញា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ និង៦ខែ ពីបទៈ ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) ប្រព្រឹត្តនៅចំណុចខេត្តបន្ទាយមានជ័យ កាល អំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០១៩ មានចែងតាមបញ្ញត្តិមាត្រា ៣៧៧ មាត្រា ៣៨០ ចំណុចទី ៥ នៃក្រមព្រហ្មទណ្ឌ។

គួរជម្រាបថា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចបញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនឈ្មោះ សួន ចំរើន និងឈ្មោះ សេន សាវី ទៅធ្វើការឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់៕

img 20251209 203417 258 img 20251209 202829 236 photo 2025 12 09 14 05 53 960x580 photo 2025 12 09 14 05 55 960x580 photo 2025 12 09 14 05 52 960x580 photo 2025 12 09 14 05 53 2 960x580

Scroll to Top