ប្រជាពលរដ្ឋឃុំឈើទាល ស្រុកកៀនស្វាយសាទរចំណាត់ការរដ្ឋបាលខេត្តកណ្ដាលទម្លាយព្រែកឫស្សីស្រុកសង្គ្រោះលំនៅដ្ឋានដំណាំពួកគាត់

ប្រជាពលរដ្ឋឃុំឈើទាល ស្រុកកៀនស្វាយសាទរចំណាត់ការរដ្ឋបាលខេត្តកណ្ដាលទម្លាយព្រែកឫស្សីស្រុកសង្គ្រោះលំនៅដ្ឋានដំណាំពួកគាត់

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥អាជ្ញាធរក៏ដូចជា ប្រជាពលរដ្ឋភូមិឫស្សីស្រុក និងភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាលបានជួបជុំគ្នា នៅចំណុចព្រែកឫស្សីស្រុក ដើម្បីសាទរចំពោះចំណាត់ការរដ្ឋបាលខេត្តកណ្ដាលដឹកនាំដោយលោកគួចចំរើន អភិបាលខេត្តដែលបានចាត់វិធានការជម្លុះទម្លាយព្រែកឫស្សី បន្ទាប់ពីប្រជាពលរដ្ឋ១គ្រួសារបានបិទភ្ជិតព្រែកនេះជាយូរមកហើយនោះ។

ការបិទលំហូរទឹកនៅព្រែកឫស្សីស្រុកធ្វើឲ្យទឹកចាល់ក្នុងភូមិទាំង២ខាងលើ នៃឃុំឈើទាលនាំឱ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ ជាពិសេសដំណាំដាំដុះរងការខូចខាតជាយូរឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះសូម្បីតែសាលារៀនក៏ប្រឈមនឹងការលំបាកខ្លាំងណាស់ដែរ។ ប្រជាពលរដ្ឋសិស្សានុសិស្សនៅសហគមន៍ខាងលើ សុទ្ធតែប្រឈមនឹងការលំបាកដោយសារតែចាល់ទឹក ធ្វើឲ្យខូចដំណាំលិចលង់លំនៅដ្ឋានក៏ដូចជាសាលារៀន។ ស្ថានការណ៍បែបនេះបានអូសបន្លាយជាយូរមកហើយ ។ ទើបតែថ្មីៗនេះលោកគួច ចំរើន អភិបាលខេត្តកណ្ដាលបានចុះទៅពិនិត្យផ្ទាល់ហើយបានបញ្ជាឲ្យមានការកាយរំដោះព្រែកឫស្សីស្រុកនេះឡើងវិញ។

នាយកសាលាបឋមសិក្សាឫស្សីស្រុកមានប្រសាសន៍ថា សាលាបឋមសិក្សាឬស្សីស្រុក នៅផ្នែកខាងក្រោយមាន ការលិចលង់ទឹកដោយសារ តែទឹកចាល់ ពីខាងក្រោយមកធ្វើឲ្យមានបញ្ហាប្រឈមចំពោះសិស្សានុសិស្ស ជា ពិសេសពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន។ ការលិចលង់នេះបានកើតឡើងជាយូរមកហើយ ប៉ុន្តែពេលនេះលោកគួចចំរើនអភិបាលខេត្ត បានជួយឧបត្ថម្ភចាក់ដី ដែលអាចនឹងរៀបចំឲ្យមានតារាងបាល់ ឬក៏អាគារសិក្សានៅទី កន្លែងដែលធ្លាប់លិចទឹកនេះ។ លោកនាយកសាលាបានថ្លែងអំណរគុណដល់លោកអភិបាលខេត្តដែលបានយកចិត្តទុកដាក់ដោះស្រាយចំពោះការលំបាកទាំងនេះ។

អ្នកភូមិដែលជួបប្រជុំគ្នា នៅការដ្ឋានកាយរំដោះព្រែក ឫស្សីស្រុកបាននិយាយដូចៗគ្នាថា លំនៅឋានរបស់ពួក គាត់ច្រើនគ្រួសារបានប្រឈម នឹងការលិចលង់ ជា ច្រើនឆ្នាំមកហើយ ព្រោះតែការបិទទឹកហូរចេញ-ចូលនៃព្រែកឬស្សីស្រុក។ ផលដំណាំរងការខូចខាតដោយសារជំនន់ទឹកភ្លៀងគ្មានច្រកចេញ…សត្វពាហនៈក៏ដូចជាមាន់,ទា..ប្រឈមនឹងការគ្មានជម្រក ជាពិសេសគ្មានសូម្បីតែទីកន្លែងសម្រាប់ធ្វើទ្រុង ឬឈរស៊ីស្មៅឬចំណី អាហារ។ ផលលំបាកប៉ះពាល់សុខភាពនិងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានអូសបន្លាយរយៈពេលជាយូរមកហើយ។

ទើបតែថ្មីៗនេះលោកគួចចំរើន អភិបាលខេត្តកណ្ដាលបានចុះទៅពិនិត្យផ្ទាល់និងដោះស្រាយបញ្ហាចំទិសដៅទើបធ្វើឲ្យប្រជាពលរដ្ឋនៅសហគមន៍ខាងលើរីករាយជាខ្លាំង។ ប្រជាពលរដ្ឋបាននិយាយដូចៗគ្នាជាមួយនឹងការសាទរចំពោះវិធានការ,ចំណាត់ការរបស់លោកអភិបាល ខេត្តកណ្ដាលដែលបានដោះស្រាយបញ្ហាចំទិសដៅនិងលឿនរហ័ស។ ប្រជាពលរដ្ឋទាំងបីភូមិនៃឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគួច ចំរើន អភិបាលខេត្តដែលបានយកចិត្តទុកដាក់ ដោះស្រាយបញ្ហាពួកគាត់ប្រកបដោយជោគជ័យនៅពេលនេះ៕

20251207 091354 20251207 091111 20251207 091039 20251207 090936 20251207 090917 20251207 090920 20251207 090910 20251207 084810 20251207 074701 20251207 074649 20251207 090946 20251207 091047 fb img 1764858478309 fb img 1764858487812 fb img 1764858494642 fb img 1764858492382 fb img 1764858490025 fb img 1764858505325 fb img 1764858515689 fb img 1764858481099

Scroll to Top