ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទ ២ករណី ក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទ ២ករណី ក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស

ខេត្តកំពង់ចាម៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទចំនួន ២ករណី ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស ។ 

បើតាមមន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ អាជ្ញាធរស្រុកកងមាស កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន និងព្រែកក្របៅ និងសហគមន៍ នេសាទសាមគ្គីឃុំមៀន ដឹកនាំដោយ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយបង្ក្រាបបានចំនួន ០២ករណី និងបំផ្លាញចោលវត្ថុតាងរួមមាន៖

ករណីទី០១ -ឧបករណ៍លូស្បៃមុងចំនួន ០៣មាត់-របាំងស្បៃមុងប្រវែង ១៥០ម៉ែត្រ-បង្គោលចម្រឹងចំនួន ២៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ០៥គីឡូក្រាម នៅចំណុចចុងបឹងកេះ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ករណីទី០២-ឧបករណ៍លូស្បៃមុងចំនួន ០៩មាត់-របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៧៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ១៨គីឡូក្រាម នៅចំណុចរណ្តៅខ្សាច់ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម៕

img 20251126 074410 362 img 20251126 074410 279 img 20251126 074410 136 img 20251126 074410 253 img 20251126 074410 960 img 20251126 074410 525

 

Scroll to Top