ឯកឧត្តម អ៊ុន ចាន់ដា នាំយកស្បៀងអាហារ ផ្តល់ជូនប្រជាពលរដ្ឋ ១៧១គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកកោះសូទិន 

ឯកឧត្តម អ៊ុន ចាន់ដា នាំយកស្បៀងអាហារ ផ្តល់ជូនប្រជាពលរដ្ឋ ១៧១គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកកោះសូទិន 

(កំពង់ចាម)÷ ដោយមើលឃើញពីភាពខ្វះខាត របស់ប្រជាពលរដ្ឋដោយរងគ្រោះដោយលិច លង់ផលដំណាំពីទឹកជំនន់ ធ្វើឲ្យជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចុះផ្តល់ជំនួយឧបត្ថម្ភ ជាគ្រឿង ឧបភោគបរិភោគ ជូនប្រជាពលរដ្ឋចំនួន១៧១ គ្រួសារ នៅទូទាំងស្រុកកោះសូទិន ខេត្តកំពង់ចាម ស្ថិតនៅសាលាស្រុកកោះសូទិន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំ ការផ្តាំផ្ងើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងឯកឧត្តមសន្តិបណ្ឌិត នេត្រ សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដែលជានិច្ចកាលសម្តេចតែងតែ គិតគូរ យកចិត្តទុកដាក់ រាល់សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ទីណាមានទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺមានវត្តមាន សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំរបស់រាជរដ្ឋា ភិបាល រួមសុខ រួមទុក្ខជាមួយគ្នា គ្រប់វេលា។

ឯកឧត្តម ក៏បានចូលរួម សោកស្តាយចំពោះការខូចខាត ផលដំណាំ ស្រូវ ចំការ ដោយសារ ទឹកជំនន់ នាពេលកន្លង ធ្វើឲ្យប្រជាពលរដ្ឋប៉ះពាល់ដល់ជីវភាព។ ឯកឧត្តម បានស្នើដល់ប្រជាកសិករ បន្តដំដុះ ស្រូវ ផលដំណាំផ្សេងៗ ឡើងវិញ ក្រោយពេលទឹកស្រក ដើម្បីបង្ក បង្កើន ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងរួមចំណែកជាមួយរដ្ឋាភិបាល បង្កើនសេដ្ឋកិច្ចក្នុងប្រទេសរបស់យើងឲ្យកាន់តែរីកធំធាត់ឡើងបន្តទៅទៀត។

ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ សុំយកចិត្តទុកដាក់ មើលថែទាំសុខភាពឲ្យបានល្អ ត្រូវបរិភោគស្អាត ផឹកស្អាត រស់នៅស្អាត បើសិន មានអាការៈមិនស្រួលខ្លួន ឆាប់រួសរាន់ទៅមណ្ឌលសុខភាព ពិនិត្យសុខភាព ព្យាបាល និងស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ៕

fb img 1763043072629 fb img 1763043063713 fb img 1763043066902 fb img 1763043069713

Scroll to Top