កណ្តាល៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថស្រុកស្អាង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ ៣នាក់យកមកអង្គភាពដើម្បីសាកសួរ។
វត្ថុតាងចាប់យករួមមាន: ថ្មាំញៀន(ម៉ាទឹកកក) ០២កញ្ចប់, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសាលាដំបូងខេត្តកណ្ដាលចេញដីកាឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារហើយ៕


