ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រស្រុកជើងព្រៃ

ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រស្រុកជើងព្រៃ

កំពង់ចាម: មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះបង្ក្រាបបទល្មើសជលផលមួយករណី

ស្ថិតក្នុងភូមិសាស្ត្រឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ក្នុងប្រតិបត្តិការខាងលើនេះ គឺខាងខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម បាន សហការជាមួយអាជ្ញាធរស្រុកជើងព្រៃ អាជ្ញាធរឃុំគោករវៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករវៀង នឹង ដោយមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មន្ត្រីជំនាញបានចុះបង្ក្រាបបទល្មេីសជលផល រុះរើ និងបំផ្លាញចោលឧបករណ៍ខុសច្បាប់បានចំនួន ០១ករណី ក្នុងនោះរួមមាន

ឧបករណ៍លូស្បៃមុងចំនួន ២២មាត់ -របាំងស្បៃមុងប្រវែង៤៤០ម៉ែត្រ -បង្គោលចម្រឹងចំនួន ២២០ដើម និងចាក់លែងត្រីចម្រុះទម្ងន់០៧ គីឡូក្រាមផងដែរ នៅចំណុចបឹងរូង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម៕

img 20251109 064314 576 img 20251109 064314 397 img 20251109 064350 005img 20251109 064757 425

Scroll to Top