សិប្បកម្មផលិតទឹកកកក្នុងក្រុងដូនកែវ ត្រូវបានរកឃើញមិនបានអនុត្តតាមច្បាប់បរិស្ថាន 

សិប្បកម្មផលិតទឹកកកក្នុងក្រុងដូនកែវ ត្រូវបានរកឃើញមិនបានអនុត្តតាមច្បាប់បរិស្ថាន 

ខេត្តតាកែវ÷បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាននាពេលកន្លងទៅថ្មីៗ កន្លងមកនេះ ក្រុមការងារអធិការកិច្ច អគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការសហការជាមួយមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្ត និងអាជ្ញាមូលដ្ឋាន នៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងបានរកឃើញ ទីតាំងសិប្បកម្ម ផលិតទឹកកក សញ្ញានាគមាស ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានដំណើរដោយគ្មានកិច្ចសន្យាការពារបបរិស្ថាន និងមានការលេចជ្រាបក្លិនហ្គាស ចេញពីម៉ាស៊ីនផលិតទឹកកក ប៉ះពាល់ដល់ការរស់របស់ប្រជាពលរដ្ឋ នៅជុំវិញទីតាំងសិប្បកម្ម។

ក្នុងពេលជាមួយគ្នានេះ ក្រុមការងារបានចាត់វិធានការពិន័យអន្តរការណ៍ តាមមាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងតម្រូវឱ្យក្រុមហ៊ុនធ្វើការពង្រឹងបច្ចេកទេស និងសុវត្ថិភាពនៅក្នុងសិប្បកម្មឱ្យបានត្រឹម ត្រូវ ដោយត្រូវផ្លាស់ប្តូរប្រព័ន្ធបិទបើកឧស្ម័នថ្មី និងទប់ ស្កាត់កុំឱ្យមានសាយភាយក្លិនអាម៉ូញាក់ចេញមកក្រៅ។ 

ក្នុងករណីសិប្បកម្មមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ដោយមិនមានការលើកលែង និងបិទអាជីវកម្មជាស្ថាពរ៕

img 20251106 171642 195 img 20251106 171642 098 img 20251106 171641 874 img 20251106 171641 865 img 20251106 171642 735 img 20251106 171642 021

Scroll to Top