ស្វាយរៀង៖ មានរថយន្តដឹកទំនិញមួយគ្រឿងគ្មានស្លាកលេខបានក្រឡាប់បណ្ដាលឱ្យ ទំនិញជាប្រភេទគ្រឿងអេឡិចត្រូនិចបានធ្លាក់ចូលប្រឡាយទឹកទាំងព្រឹក។ ហេតុ ការណ៍នេះបានកើតឡើងនៅវេលាប្រហែលម៉ោង៩ព្រឹកថ្ងៃទី២៧ ខែតុលាឆ្នាំ ២០២៥ ស្ថិតក្នុងភូមិកោះត្រាច ឃុំថ្មីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ថយន្តដឹកទំនិញខាងលើ បានដឹកទំនិញនៅលើផ្លូវខ្នងទំនប់ប្រឡាយចាក់ថ្មបំបែកលាយខ្សាច់ភ្នំគាប់ជូនផ្លូវមានសភាពទ្រុឌទ្រោមខ្លាំងពីព្រោះថាផ្លូវ មួយខ្សែនេះត្រូវបានប្រភេទរថយន្តធំៗវ៉េអងដឹកទំនិញចេញចូលទៅផែស្ងួតមួយកន្លែងក្បែរនោះ ។
ប្រភពដដែលបានបន្តថា រថយន្តនេះបានដឹកទំនិញសំពីងសំពោងចេញពីផែស្ងួតមួយកន្លែង ក្នុងបំណងយកទៅរាជធានីភ្នំពេញ។ ក្រោយពេលក្រឡាប់ចេញមកសុទ្ធតែគ្រឿងឧបករណ៍បរិក្ខារអគ្គិសនី។គេសង្កេតឃើញសុទ្ធតែជនជាតិវៀតណាមបានមកសាងយកទំនិញខាង លើនោះចេញ ពីប្រឡាយទឹកដាក់ទៅលើរថយន្តមួយ ផ្សេងទៀតដោយពុំបានរំខានដល់អាជ្ញាធរឃុំ-ស្រុកនោះទេ មើលទៅក្រៅពីក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានលើកគ្នាទៅផ្តិតរូបភាពនិងផ្សព្ធផ្សាយយកព័ត៌មានពិត ដើម្បីឲ្យមហាជនក៏ដូចជាថ្នាក់ដឹកនាំបានជ្រួតជ្រាបអំពីករណីខាងលើនេះ។
ទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាថ្នាក់ដឹកនាំគួររកពេលទំនេរចុះទៅពិនិត្យមើលឲ្យដល់មូលដ្ឋានអំពីសភាពផ្លូវលំនៅតាមជនបទផង ពីព្រោះថាមួយរយ:ចុងក្រោយនេះ ផ្លូវនៅតាមភូមិ ឃុំមួយចំនួននៅតាមបណ្តាក្រុង ស្រុកក្នុងភូមិសាស្ត្រខេត្តស្វាយរៀងបាននឹងកំពុងរងការខូចខាតស្ទើរគ្រប់ទីកន្លែងដោយសាតែសំបូរប្រភេទរថយន្តដឹកទំនិញធំៗលើសទម្ងន់នាំគ្នាសម្រុកដឹកទំនិញឆ្លងកាត់ផ្លូវ លំ ដែលជាហេតុធ្វើឲ្យផ្លូវនៅតាមជនបទខូចខាតប្រើបានតែមួយរយ:ពេលដ៏ខ្លីតែប៉ុណ្ណោះផងដែរ៕


