ប្រសិនបើលោកចៅហ្វាយក្រុងសិរីសោភ័ណ នៅស្ងៀមអាចនឹងត្រូវបានគេមើលឃើញថា បញ្ចប់ក្នុងរឿងមេៗនគរបាលធ្វើរបងបិទផ្លូវ ហើយវ៉ៃកំទេចដោយខ្លួនឯងនោះ។ ប៉ុន្តែ នៅពេលនេះមិនអស់មិនហើយ លោកចៅហ្វាយក្រុងបែរជាជួយបិទបាំងទង្វើល្មើសច្បាប់របស់អ្នកធំនៅក្រុងសិរីសោភ័ណ្ឌទៅវិញ។
ក្នុងលិខិតបំភ្លឺ១សន្លឹករបស់រដ្ឋបាលក្រុងសិរីសោភ័ណ្ឌប្រៀបដូចជាយកក្រណាត់សំពត់រហែករញ៉ៃមួយសន្លឹកទៅបិទបាំងទង្វើអយុត្តិធម៌ធំមហាមេឃនោះទៅវិញ។ គោលបំណងរបស់លោកចៅហ្វាយក្រុងចង់ជួយការពារជនទុច្ចរិតអ្នកមានអំណាចដែលធ្វើរបងបិទផ្លូវនោះ។ តែលោកមិនបានគិតថា តើការដែលប្រជាពលរដ្ឋខំតវ៉ារឿងអ្នកធំក្នុងខេត្តធ្វើរបងបិទផ្លូវ កាលពីប៉ុន្មានឆ្នាំនោះគឺជាអ្វីទៅវិញ?
តាមរយៈបណ្ដាញសង្គម,មិនមែនតែខ្មែរនៅក្រុងសិរី សោភ័ណប៉ុណ្ណោះទេ ប៉ុន្តែខ្មែរនៅក្នុងប្រទេសនិងជុំវិញពិភពលោកមើលឃើញថាទង្វើរបស់មេៗនៅថ្នាក់ខេត្តក៏ដូចជាលោកចៅហ្វាយក្រុងសេរីសោភ័ណ បានធ្វើនោះគឺជាការមើលងាយទឹកចិត្តប្រជាពលរដ្ឋ មិនត្រឹមតែជាជនរងគ្រោះនៃអំពើបិទផ្លូវប៉ុណ្ណោះទេ។ ផ្ទុយទៅវិញក្រដាសបំភ្លឺ១សន្លឹករបស់ចៅហ្វាយក្រុងសេរីសោភ័ណ បញ្ជាក់ថា “រាស្ត្រខ្មែរគ្មានដឹងខ្យល់អីទេ”។ ករណីនេះហើយគឺជាការបំផ្លាញទឹកចិត្តប្រជាពលរដ្ឋ និងបំផ្លាញការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
នៅក្នុងលិខិតបំភ្លឺរបស់រដ្ឋបាលក្រុងសិរីសោភ័ណនោះគឺលោកផែង វណ្ណៈ បានសរសេរថា សង់របងរឹងមាំលេីផ្លូវសាធារណៈរបស់រដ្ឋ មិនមែនជាការបរិច្ចាគទេ សូមកុំប្រឹងក្រូម៉េ របាយការណ៍បិទបាំងកំហុសរបស់ស្នងការខេត្ត ។ អភិបាលក្រុងចោរម្សៀតនេះ ប្រជាពលរដ្ឋ ប្ដឹង ៣ឆ្នាំហេីយ អត់ធ្វើការទេពេលអ្នកកាសែតកំចាត់កំចាយអំពើរំលោភបំពានលើផ្លូវសាធារណៈជូនប្រជាពលរដ្ឋបានជោគជ័យ បែជាមានមុខមកការពារទង្វើល្មេីសច្បាប់របស់ស្នងការខេត្តបន្ទាយមានជ័យថែមទៀត ។
ផ្លូវសាធារណៈរបស់រដ្ឋទំហំ ៨ម៉ែត្រ ជាប្លង់ប្រព័ន្ធ មិន មែនស្នងការខេត្តបន្ទាយមានជ័យ បរិច្ចាគទេ ឈប់បានឈប់ទៅកុំថោកទាបការពារអ្នកល្មេីសទាំងងងឹងងងុលបែបនេះ ។
អ្វីដែលចៅហ្វាយក្រុងបានធ្វើគឺជាវិធីជួយសម្រាលនិងជួយបិទបាំងទង្វើល្មើសរបស់ជនបំពានច្បាប់ ហើយព្យាយាមទម្លាក់កំហុសទៅលើប្រជាពលរដ្ឋក្រីក្រអ្នកដែលគោរពច្បាប់ទម្លាប់ប្រទេសជាតិ៕


