វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត តាកែវ ឆ្នាំទី២ អាណត្តិទី៤ នៅស្រុកអង្គរបូរី

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត តាកែវ ឆ្នាំទី២ អាណត្តិទី៤ នៅស្រុកអង្គរបូរី

ខេត្តតាកែវ៖ ព្រឹកថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០២៥ លោក ឡាយ សុខា សមាជិកក្រុមប្រឹក្សាខេត្ត និង លោក មូល វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្តតាកែវឆ្នាំទី២ អាណត្តិទី៤ ដែលបានរៀបចំធ្វើឡើងនៅវត្តគំនូរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។

វេទិកាផ្សព្វផ្សាយ និងពីគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលស្រុក អភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីសាលាស្រុក លោក មេឃុំ ស្មៀនឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋ ។

គោលបំណងរបស់វេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្ត-ក្រុង ទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពផ្សេងៗ នាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាប្រឈម និងសំណូមពរ សម្រាប់រដ្ឋបាលខេត្ត យកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ សង្កាត់ ឱ្យកាន់តែល្អប្រសើរឡើង ៕

img 20251022 091553 975 img 20251022 091554 072 img 20251022 091554 093 img 20251022 091553 948 img 20251022 091553 611

Scroll to Top