សម្តេចមហាបវរធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និង ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ ខ្ញុំបាទ សូមប្រសិទ្ធពរបវរមហាប្រសើរជូន ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃ ថ្ងៃ ខួបកំណើតដ៏ឧត្តុង្គឧត្តមគម្រប់ ៤៨ ឈានចូល៤៩ឆ្នាំ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំបាទសូមអនុញ្ញាតសម្តែងនូវមោទកភាព និងការគោរព កោតសរសើរដ៏ស្មោះចំពោះសម្តេចនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់អស់ពីកម្លាំងកាយ និង ប្រាជ្ញាស្មារតី បម្រើក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងការ ឈ្លានពាន បូរណភាពទឹកដីពីប្រទេសថៃ សម្តេច បានដឹកនាំបញ្ជាលើគ្រប់សមរភូមិ ទាំងសមរភូមិ ជួរមុខ និងសមរភូមិការទូតក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដោយបានប្រកាន់ជំហរក្នុងការដោះស្រាយ បញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សន្ធិសញ្ញា និងច្បាប់ អន្តរជាតិ ព្រមជាមួយការអនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយសុឆន្ទៈ និងស្មោះត្រង់ក្នុងស្មារតីស្រឡាញ់ សន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទេពកោសល្យដ៏ប៉ិនប្រសប់ របស់ សម្តេច កម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការ អភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យ និងបន្តរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ តាមរយៈកម្លាំងសាមគ្គីជាតិដ៏រឹងមាំក្រោមដំបូលសន្តិភាព។
ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏ប្រពៃវិសេសវិសាលនេះផងដែរ ខ្ញុំសូមលើកហត្ថបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រ កម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូនសម្តេច មហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី សូមមានជន្មាយុយឺនយូរ សុខភាពបរិបូរណ៍ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ និងចៀសផុតពីរោគាព្យាធិទាំងឡាយកុំបីអាក់ខានឡើយ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តា ទទួលគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំបាទ៕


