ចែរុាំ មេក្លោងដឹកទំនិញគ្រប់ប្រភេទជាពិសេសទំនិញហាមឃាត់តាមច្រកទ្វេភាគីបាក់ដៃដោយមិនរំខានដល់មេគយម៉ែនស៊ីថា

ចែរុាំ មេក្លោងដឹកទំនិញគ្រប់ប្រភេទជាពិសេសទំនិញហាមឃាត់តាមច្រកទ្វេភាគីបាក់ដៃដោយមិនរំខានដល់មេគយម៉ែនស៊ីថា

ខេត្តតាកែវ៖ ប្រភពពីក្រុមមន្រ្តីមួយចំនួននៅស្រុកអង្គរបូរីបានឱ្យដឹងថា មេឈ្មួញដុះស្លែឈ្មោះចែ រុាំសព្វថ្ងៃនេះបាននិងកំពុងនាំទំនិញគ្រប់ប្រភេទដូចជាកម្រាលព្រំ, សម្បកកង់,ម៉ូតូ និងជាពិសេសទំនិញប្លាស្ទីកដែលជាទំនិញហាមឃាត់ ។ ទំនិញទាំងនោះត្រូវបានដឹកតាមច្រកទ្វេរភាគីបាក់ដៃ(ផ្លូវទឹក) តាមទូករាប់តោន ក្នុង១ថ្ងៃៗរួចយកដាក់ចូលឃ្លាំងខាងជើងវត្តគំនូ ភូមិកំពុងពោធិ៍ ឃុំព្រែកផ្ទោល ទល់មុខសាលាស្រុកអង្គរបូរី។

ប្រភពដដែលបានឱ្យដឹងទៀតថា នៅពេលយប់ចែរុាំ បានឱ្យរថយន្តសាំយ៉ុងងចូលដឹកទំនិញទាំងនោះដោយដឹកបន្តយកទៅចូលឃ្លាំងនៅរាជធានីភ្នំពេញដើម្បីចែកចាយលើទីផ្សារដោយរលូនមិនរំខាងដល់មន្ត្រីពាក់ពន្ធ័ឡើយ។

ពាក់ពន្ធ័ករណីខាងលើអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកម៉ែន ស៊ីថា ប្រធាការិយាល័យគយ និងរដ្ឋាករច្រកទ្វាទ្វេភាគីបាក់ដៃបានទេ ដោយទូរសទ្ធ័ចូលលោកមិនទទួល។

ចំណែកលោកសម ម៉ាឡាយ៉ា ប្រធានច្រកទ្វេភាគីបាក់ដៃក៏មិនអាចសុំកាបំភ្លឺបានដែរដោយទូរសព្ទ័ចូលលោកមិនទទួល។

បើយោងតាមសម្តីគយជើងចាស់ម្នាក់សុំមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់អ្នកកាសែតអោយដឹងថា រាល់ទំនិញឆ្លងដែនគ្មានមន្រ្តីគយប្រចាំការនៅតំបន់នោះ ចូលរួមត្រួតពិនិត្យចាត់ទុកថា ជាទំនិញគេចពន្ធ ឬទំនិញគ្មានច្បាប់ដោយគ្រាន់គេសហកាគ្នាជាប្រពន្ធ័ ពីមន្ត្រីគយតាំងពីគយមូលដ្ឋានដល់គយរាជធានី៕

ទោះយ៉ាងណាក៏ដោយបណ្តាញសារព័ត៌មានពេញចិត្តមេឌា រង់ចាំការស្រាយបំភ្លឺពីភាគី ដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់របបសារព័ត៌មាន។img 20251017 112306 116

img 20251017 113215 247 videocapture 20251017 112403 videocapture 20251017 112401 videocapture 20251017 112344

Scroll to Top