ឯកឧត្តម ម៉ៅ សុីថា ទទួលអំណោយមនុស្សធម៌ សម្រាប់ចែកជូនគ្រួសារខ្វះខាត

ឯកឧត្តម ម៉ៅ សុីថា ទទួលអំណោយមនុស្សធម៌ សម្រាប់ចែកជូនគ្រួសារខ្វះខាត

ខេត្តតាកែវ ៖ ឯកឧត្តម ម៉ៅ ស៊ីថា ជំនួយការសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ៍ ទី១៤ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលអំណោយ ពី លោក មួង ភារ័ត្ន នឹងភរិយា សម្រាប់នាំយកទៅចែកជូនដល់គ្រួសារក្រីក្រដែលកំពុងខ្វះខាត។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដម ម៉ៅ ស៊ីថា បានមានប្រសាសន៍ថា សកម្មភាពមនុស្សធម៌ដែលកំពុងប្រព្រឹត្តទៅបាននាពេលនេះ គឺជាការរួមចំណែកកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាល នឹងបង្ហាញពីកម្លាំងសាមគ្គីគ្នា ខ្មែរជួយខ្មែរក្នុងគ្រាលំបាក។

សូមបញ្ជាក់ផងដែរថា អំណោយដែលទទួលបានពីលោក មួង ភារ័ត្ន នឹងភរិយានាពេលនេះមាន៖ អង្ករចំនួន៥០បេ ស្មើនឹង១,០០០គីឡូក្រាម នឹងមីខ្លាឃ្មុំចំនួន៣០កេសផងដែរ៕

img 20251014 153511 009 img 20251014 153510 278 img 20251014 153510 678

Scroll to Top