ក្មេ..ងស្រីអាយុ៥ឆ្នាំម្នា..ក់ល..ង់ទឹកស្លា..ប់ខណៈដើររកកណ្តុរ ជាមួយម្តាយនិងអ៊ុំ ដើម្បីយកមកធ្វើម្ហូបនៅស្រុកកៀនស្វាយ

ក្មេ..ងស្រីអាយុ៥ឆ្នាំម្នា..ក់ល..ង់ទឹកស្លា..ប់ខណៈដើររកកណ្តុរ ជាមួយម្តាយនិងអ៊ុំ ដើម្បីយកមកធ្វើម្ហូបនៅស្រុកកៀនស្វាយ

ខេត្តកណ្ដាល÷ក្មេ..ងស្រីម្នា..ក់បានល..ង់ទឹកស្លា…ប់ក្នុងប្រឡាយមួយកន្លែងដែលមានជម្រៅជ្រៅ ខណៈដែលរូបនាងបានទៅរកកណ្តុរជាមួយម្តាយ និងអ៊ុំប្រុស ដើម្បីយកមកធ្វើម្ហូប។ ហេតុការណ៍សោកសៅនេះបានកើត ឡើងនៅវេលាម៉ោង ១៣:៤០នាទី រសៀលថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចប្រឡាយគោកអំពិល ក្នុងភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ បញ្ញា ថាវរី ភេទស្រី អាយុ ៥ឆ្នាំជាសិស្សសាលា រស់នៅជាមួយឪពុកម្តាយក្នុងភូមិស្ដៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។ ឪពុករបស់ក្មេងស្រីរងគ្រោះមានឈ្មោះ គ្រុយ បញ្ញា និងម្ដាយឈ្មោះ ចាន់ ចិន្តា ។

ប្រភពសមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ក្មេង ស្រីរងគ្រោះបានដើរទៅរកកណ្តុរជាមួយនឹងម្តាយ និងអ៊ុំរបស់នាងឈ្មោះ ចាន់ សុជាតិ ដែលមានបំណងយកកណ្តុរមកធ្វើម្ហូប។ ពេលកំពុងដើររក ជនរងគ្រោះបានរអិលជើងធ្លាក់ចូលទៅក្នុងប្រឡាយគោកអំពិលដែលមានជម្រៅប្រហែល ៣ម៉ែត្របាត់ខ្លួនតែម្តង។ ពេលនោះ ទាំងម្តាយ និងអ៊ុំរបស់កុមារី បានព្យាយាមមុជទឹករាវរក ប៉ុន្តែដោយសារទឹកជ្រៅពេក ពួកគេរកមិនឃើញឡើយ។ ក្រោយមក ម្តាយរបស់ជនរងគ្រោះក៏បានត្រឡប់មកផ្ទះវិញ ដើម្បីហៅបងប្អូនឲ្យទៅជួយមុជរាវរក។ រហូតដល់វេលាម៉ោង ១៥:០០នាទី ទើបក្រុមគ្រួសាររកឃើញក្មេង ស្រីរងគ្រោះ តែរូបនាងបានដា..ច់ខ្យ..ល់ស្លា..ប់បាត់ប..ង់ជីវិ….តទៅហើយ។

បច្ចុប្បន្ន សពរបស់ក្មេងស្រីឈ្មោះ បញ្ញា ថាវរី ត្រូវបានអាណាព្យាបាលយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិស្ដៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ៕

fb img 1760342330266 fb img 1760342335797 fb img 1760342333536

Scroll to Top