បទល្មើសកើតច្រើនគគោកនៅក្រុងដូនកែវគ្រាដែលលោកអធិការស្ងៀមស្ងាត់បានល្អ

បទល្មើសកើតច្រើនគគោកនៅក្រុងដូនកែវគ្រាដែលលោកអធិការស្ងៀមស្ងាត់បានល្អ

ខេត្តតាកែវ÷នៅគ្រាដែលប្រជាពលរដ្ឋព្រួយបារម្ភ អំពីបញ្ហាសុខសុវត្ថិភាពកើតចេញពីបទល្មើសនានានៅក្នុងមូលដ្ឋាននោះលោកឥន មណ្ឌល អធិការនគរបាលក្រុងដូនកែវបែរជាស្ងាត់ស្ងៀមទៅវិញ។ ជាក់ស្ដែងករណីកាប់ប្លន់ម៉ូតូ១គ្រឿងបានកើតឡើងកាលពីយប់ថ្ងៃទី០៦ ខែ តុលានេះ ហើយនៅគ្រាដែលអ្នកកាសែតសួរនាំ លោកអធិការមិនឆ្លើយតបនោះទេ។

ករណីប្លន់ប្រដាប់អាវុធនេះបានកើតឡើងនៅថ្ងៃទី០៦ ខែតុលាឆ្នាំ២០២៥ នៅភូមិព្រៃព្រហ្ម សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ កន្លែងកើតហេតុនៅក្លោងទ្វារវត្តអង្គមេត្រី(ហៅអង្គធ្លក)។ ប្រភពពីក្រុមគ្រួសារជនរង គ្រោះបានឲ្យដឹងថា មានករណីកាប់ប្លន់និងយកម៉ូតូ១ គ្រឿងម៉ាក់Beatពណ៌ស ពាក់ស្លាកលេខ-ភ្នំពេញ-1LU 5985 ម៉ោង១០និង៤៨នាទីយប់ បណ្ដាលឲ្យជនរង គ្រោះម្នាក់ត្រូវរបួសធ្ងន់ កំពុងពិនិត្យនិងសង្គ្រោះនៅមន្ទីរពេទ្យខេត្តតាកែវ ។

ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានបន្ថែមថា ក្រោយ ពេលកើតហេតុភ្លាមៗជនរងគ្រោះ បានរាយការណ៍ទៅសមត្ថកិច្ចរួចរាល់ហើយខាងសមត្ថកិច្ចក៏ចុះមកពិនិត្យដល់ទីកន្លែងកើតហេតុជាមួយ នឹងកងរាជអាវុធហត្ថ ខេត្តតាកែវ។ 

ករណីនេះគឺជាឧទាហរណ៍មួយដែលបង្ហាញឲ្យឃើញថាសមត្ថកិច្ចនគរបាលក្រុងដូនកែវ មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះឡើយ។ មិនតែ ប៉ុណ្ណោះ លោកអធិការក្រុងដូនកែវ មិនលើកទូរសព្ទអ្នកកាសែតដើម្បីផ្ដល់ព័ត៌មានលម្អិតអំពីករណីប្លន់នេះទៀតផង៕

img 20251007 143022 406 videocapture 20251007 142900 videocapture 20251007 142845

Scroll to Top