ស្រ្ដីពិកាភ្នែកម្នាក់ ឆ្ងល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស មិនព្រមបញ្ជូនបណ្ដឹងរបស់គាត់ទៅថ្នាក់លើ?

ស្រ្ដីពិកាភ្នែកម្នាក់ ឆ្ងល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស មិនព្រមបញ្ជូនបណ្ដឹងរបស់គាត់ទៅថ្នាក់លើ?

ខេត្តតាកែវ៖ ស្រ្តីពិកាភ្នែកឈ្មោះហ៊ី សុខា អាយុ៤៣ឆ្នាំរស់នៅភូមិឃុំស្នោរ ស្រុកព្រៃកប្បាស បានរៀបរាប់អោយអ្នកកាសែតដឹងថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ មានបុរសម្នាក់ឈ្មោះឡុង ង៉ែត អាយុជាង៦០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានយកកាំបិតមកកាប់ផលដំណាំរបស់គាត់ និងបានជេរដៀលគាត់សុទ្ធតែម៉ីខ្វាក់ ដោយគ្មានមូលហេតុ ធ្វើអោយអ្នកផ្ទះរបស់គាត់ សុទ្ធតែជាស្ត្រីមេម៉ាយភ័យស្លន់ស្លោគ្រប់ៗគ្នា។

ក្រោយពេលកើតហេតុនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ស្រ្តីពិកាភ្នែកបានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស់ ដោយរៀបរាប់តាមដំណើររឿង និងភ្ជាប់នូវរូបភាពភស្ត័តាង ដែលលោកឡុង ង៉ែត ធ្វើសកម្មភាពជាក់ស្ដែង ជូនមន្រ្តី្តមានសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ស្រ្តីពិកាខាងលើបានអោយដឹងទៀតថា គាត់បានត្រឹមទទួលទូរសព្ទ័របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ហៅអោយទៅសម្របសម្រួលគ្នាដើម្បីបញ្ជប់រឿង តែលោកស្រីបដិសេធមិនសម្របសម្រួលបញ្ចប់រឿងនោះទេ ព្រោះបុគ្គលខាងលើបានរករឿងមកលើ លោកស្រីជាច្រើនលោកច្រើនសាមកហើយ លោកស្រីសុំអោយតែមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស មេត្តាបញ្ជូនតែបណ្តឹងរបស់លោកស្រីទៅថ្នាក់លើបន្តទៀត ព្រោះលោកស្រីបានផ្តិតមេដៃលើពាក្យបណ្តឹងរួចរាល់ហើយ។

ជុំវិញករណីខាងលើនេះលោកជុំ ម៉ៅ មេបញ្ជាកាមូលដ្ឋានស្រុកព្រៃកប្បាស បានអោយដឹងថាលោកពិតជាបានទទួលពាក្យបណ្តឹងពីស្រ្តីខាងលើមែន តែលោកមិនបានរាយការណ៏ជូនថ្នាក់លើនោះទេ ព្រោះក្នុងពាក្យបណ្ដឹងមិនទាន់ផ្តិតមេដៃ ហើយលោកក៏បានហៅលោកឡុង ង៉ែត មកសាកសួរ លោកឡុង ង៉ែតទទួលស្គាល់ និងចង់ផ្សះផ្សាបញ្ជប់រឿង តែភាគីដើមបណ្ដឹងមិនព្រម លោកជុំ ម៉ៅ បន្តអោយដឹងទៀតថា លោកមិនអាចបញ្ជូនពាក្យបណ្តឹងទៅថ្នាក់លើបានទេ សុំអោយស្រ្តីខាងលើរកមេធាវីទៅដាក់ពាក្យបណ្ដឹងនៅតុលាកាតែម្ដងទៅ។

ជាចុងក្រោយស្រ្តីពិកាភ្នែក សំណូមពដល់ថ្នាក់ដឹកនាំក្នុងខេត្តតាកែវ ជួយរកយុត្តិធម៌អោយគាត់ផង ព្រោះគ្រួសារលោកស្រីសុទ្ធតែស្រ្តីមេម៉ាយ រស់នៅរងការគម្រាមពីលោកឡុង ង៉ែត គ្មានឈប់ និងស្នើរសុំអ្នកច្បាប់ជួយបកស្រាយផង ហេតុអ្វីបានជាពាក្យបណ្តឹងរបស់លោកស្រី មិនអាចបញ្ជូនទៅថ្នាក់លើកើត តើវានៅខ្វះចន្លោះអ្វីខ្លះទៀត៕

img 20251003 105137 410 img 20251003 105137 436 img 20251003 105136 523 img 20251003 105137 007 img 20251003 105136 943

Scroll to Top